CamNews

ព័ត៌មានអន្តរជាតិ 

ជីករកឃើញ សាកសព ក្នុងមឈូសថ្មបុរាណ មានអាយុកាល ៣,៦០០ ឆ្នាំ

ព័ត៌មានអន្តរជាតិ៖ បុរាណវត្ថុវិទូ ប្រទេស អេហ្ស៊ីប បានគូសបញ្ជាក់អោយដឹងថា ពួកគេបានជីក រកឃើញ មឈូសថ្ន បុរាណ មានអាយុកាល ដល់ទៅ ៣,៦០០ ឆ្នាំ ឯណោះ ខណៈពេលដែល សាកសព ត្រូវបានបញ្ជាក់អោយដឹងថា មាននៅក្នុង មឈូសថ្ម បុរាណនោះនៅឡើយ នេះបើ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស ស៊ីអិនអិន ។

សារព័ត៌មានរដ្ឋ ប្រទេស អេហ្ស៊ីប Al-Ahram បានចេញផ្សាយ កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ នេះអោយដឹងថា ក្រុមការងារ ខណៈមានការជីកកាយគាស់ នៅក្នុងក្រុង Luxor ពួកគេបានរក ឃើញ មឈូសថ្មបុរាណ ដ៏ចំណាស់ រូបរាង ជាមនុស្សមួយនេះ ផ្ទាល់តែម្តង ។

ឧត្តមក្រុមប្រឹក្សាប្រទេស ជំនាញវត្តុបុរាណ អះអាងអោយដឹងថា មឈូសថ្មបុរាណ មួយនេះមាន វត្តមានតាំងពីឆ្នាំ ១,៦០០ មុន គ.ស មកម្ល៉េះ ពោលគឺ នៅសម័យកាល ខ្សែរាជវង្ស Pharaonic ទី ១៧ សោយរាជ្យ នៅក្នុងប្រទេស អេហ្ស៊ីប ។

ក្រោយពីបានដកស្រង់ សម្តីលោក Mohamed Ibrahim ជាឧត្តមក្រុមប្រឹក្សាប្រទេស ជំនាញវត្តុ បុរាណ សារព័ត៌មានរដ្ឋ Al-Ahram ចេញផ្សាយបន្តអោយដឹងថា ម​ឈូសថ្ម បុរាណមួយនេះ​ គឺ ជាមឈូស របស់មន្រ្តីរដ្ឋាភិបាល កំពូល កាលពីសម័យនោះ ខណៈសាកសព នៅមាន នៅក្នុង នោះនៅឡើយ (Mummy) ។

គួរបញ្ជាក់ផងដែរថា គេក៏បានប្រទះឃើញ ឈ្មោះមន្រ្តីរដ្ឋាភិបាលកំពូល រូបនោះ នៅលើមឈូស ថ្មបុរាណនេះ​ ដូចគ្នាដែរ តែពុំទាន់មានសេចក្តីរាយការណ៍ ថាអាចបញ្ជាក់បាន នូវអត្តសញ្ញាណ គាត់នៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Viral video Breaking news Egypt Mummy