CamNews

តារា 

Super Junior នឹងមានវត្តមានជាថ្មីម្តងទៀត បន្ទាប់ពីការបាត់មុខមួយរយៈ

ក្រុមតារា kpop បុរសសង្ហា Super Junior នឹងលេចមុខឆាប់ៗ នៅចុងខែនេះ លឿនជាងការ ដែលបានរំពឹងទុក។ មានប្រភពមួយចំនួននៅក្នុងវិស័យសិល្បៈ បានបង្ហាញឲដឹងថា ក្រុម Super Junior មានបំណងត្រលប់មកវិញនៅចុងខែសីហានេះ នៅពេល ដែលពួកគេបានរៀបចំ ការផ្សាយកម្មវិធីតន្រ្តីរួចរាល់។ 





ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានពន្យាពេល ១ឬ២ សប្តាហ៏ អាស្រ័យលើពេលវេលា ដែលពួកគេចង់ធ្វើឲមានភាពល្អឥតខ្ចោះ សំរាប់ការវិលត្រលប់មកវិញនេះ។ 

ជាការឆ្លើយតបទៅនឹងការប្រកាសនេះ SM Entertainment អធិប្បាយយ៉ាងស្រពិចស្រពិលថា៖ យើង មិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ យ៉ាងណាក៏ដោយ យើងកំពុងមានគំរោងសំរាប់ ការវិលត្រលប់នេះ ឲបានមុនកម្មវិធី "Super Show 6 "  ដែលនឹងមកដល់ក្នុងខែកញ្ញានេះ។

ដោយសារតែ "Super Show 6'"  នឹងត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី២០ និង២១ ខែកញ្ញានេះ នៅទីក្រុង សេអ៊ូល ដូចនេះវាមានន័យថា ការត្រលប់មកវិញរបស់ Super Junior នឹងកើតមានឡើងនៅចុងខែ សីហានេះ ហើយយ៉ាងយូរបំផុតគឺនៅពាក់កណ្តាលខែកញ្ញា បើយោងទៅតាមការឆ្លើយតបរបស់ SM Entertainment។



ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ allkpop 


Tags: super junior kpop korean singers