CamNews

តារា 

ប្រុស​ប៉ាគីស្ថាន​ ធ្វើឲ្យ​ ទឹម រដ្ឋា ពេញចិត្ត​ស្ដូក​តែម្ដង..!

ភ្នំពេញៈ តារាស្រីរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា នាពេលកន្លងមកធ្លាប់ បានជំពប់ព័ត៌មានថា នាងលួចលាក់ មានទំនាក់ទំនង ស៊ីជម្រៅស្អិតល្មួត ជាមួយ លោកឧកញ៉ា សម្បូរដុល្លារ និងជា អ្នកមានអំណាច អាចជ្រោងភាពល្បីល្បាញ និងជួយនាងឲ្យឈរជើង នៅស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន។ ប៉ុន្តែមិនទាន់ស្ងប់ស្ងាត់ ស្រួលបួលផង ទឹម រដ្ឋា ស្រាប់តែបង្ហាញ ភាពសិ្នទ្ធស្នាល បណ្តើរគ្នា ត្រសងជាមួយ បុរសជនជាតិ ស្បែកខ្មៅ ដែលធ្វើឲ្យទស្សនិកជន គិតថា ការបង្ហាញ ទំនាក់ទំនង សាធារណៈរបស់នាង និងបុរសម្នាក់នោះ គឺទំនងជានាង ចង់ច្រានចោល ដំណឹង មានស្នេហា ជាមួយអ្នកធំ ។

ថ្មីៗនេះគេសង្កេតឃើញថា តារាសម្តែង និងជាពិធីការិនី កញ្ញា ទឹម រដ្ឋា ហាក់មានទឹកមាត់លេប ជាងមុន ដោយសារតែពេលនេះ សន្ទុះការងារ របស់នាង មានភាពរីកចម្រើន កាន់តែខ្លាំង ។ ជាមួយគ្នានោះ សូម្បីតែស្នេហា ក៏មានភាពជោគជ័យ ត្រដំត្រសងមិនចាញ់គ្នាប៉ុន្មានដែរ ។ ដោយមួយរយៈពេលនេះ គេឧស្សាហ៍ឃើញ នាងបង្ហាញ ភាពសិ្នទ្ធស្នាល និងបណ្តើរបុរសស្បែក ខ្មៅ ជនជាតិប៉ាគីស្ថានម្នាក់ ដែលជាសង្សារថ្មី របស់នាង ទៅណាមកណា ជាមួយគ្នាស្ទើរ គ្រប់ កម្មវិធី មិនដាច់ប្រៀបដូចជា អង្គរក្សការពារ បេះដូងនាង ទៅហើយ។

ចំណុចនេះ ធ្វើឲ្យទស្សនិកជន និងអ្នកតាមដានសកម្មភាព អ្នកសិល្បៈជាច្រើន គិតថា បុរស សង្ហារូបនោះ គឺជាម្ចាស់បេះដូង របស់ស្រី ស្អាតសិចស៊ី នាង ទឹម រដ្ឋា តែក្រោយពីមានការ លើកឡើង បែបនេះជា រឿយៗគេតែងតែ ឃើញម្ចាស់សាម៉ីខ្លួន ចេញមុខបដិសេធថា មិនមានទំនាក់ទំនង ស្នេហាជាមួយបុរសម្នាក់នោះឡើយ ពោលគឺគ្រាន់តែ រាប់អានគ្នាជាមិត្តភក្តិ តែប៉ុណ្ណោះ។ ប៉ុន្តែប្រភពកៀកកិតនឹង ទឹម រដ្ឋា ទម្លាយថា បុរសប៉ាគីស្ថានស្បែកខ្មៅ ម្នាក់នោះ ជាសង្សាររបស់នាង ដែលធ្វើ ឲ្យនាងពេញចិត្តស្ដូក តែម្ដង។

លើសពីនេះ កាលពីពេលថ្មីៗ កន្លងមកនេះ ក៏មានប្រភពព័ត៌ មានថ្មីមួយទៀត បានលួចបង្ហើប ប្រាប់ឲ្យ LookingTODAY ដឹងថា បុរសម្នាក់ដែល កញ្ញា រដ្ឋា ឧស្សាហ៍បណ្តើរ ទៅគ្រប់កម្មវិធី ទាំងសិល្បៈ និងក្រៅសិល្បៈនោះ គឺជាសង្សារបណ្តូលចិត្ត របស់នាង ដោយពួកគេ បានចាប់ផ្តើម សាងស្នេហ៍ ជាមួយគ្នា អស់មួយ រយៈមកហើយ គ្រាន់តែនាង មិនទាន់ចង់បង្ហើប ។

ទើបតែពេលនេះ ដោយសារ តែមានព័ត៌មានរឿង ស្នេហារបស់នាង ម្តងផ្គូរផ្គងជាមួយអ្នកនេះ ម្តងអ្នកនោះ ច្រើនពេក ទើបនាងទ្រាំមិនបាន ក៏សម្រេចចិត្តបង្ហាញ មុខប្រុសស្នេហ៍ ជាសាធារណៈ បែបនេះតែម្តង ដើម្បីច្រានចោលព័ត៌មាន ដែលធ្លាប់លេចឮ នាពេលកន្លងមក។ បច្ចុប្បន្នពួកគេ ទាំងពីរនាក់ ក៏កាន់តែមាន ភាពផ្អែមល្ហែម ជាមួយគ្នាកាន់តែខ្លាំងឡើង ថែមទៀត ថាមិនត្រូវគូ សង្សារ មួយនេះ អាចមានដំណឹងល្អ ក្នុងពេលឆាប់ៗនេះ ផង ក៏មិនដឹង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Teum rotha Entertainment Khmer super star Actress MC TV