CamNews

តារា 

ក្រុមតារាចម្រៀង Miss A នាង Suzy ជួបរឿងមិនល្អ បែកអារម្មណ៍រាំ ពេលរបូតខ្សែរ៉ូប លើឆាក (Video inside)

សមាជិកក្រុម​ Miss A ក៏ដូចជាទស្សនិកជន ដែលបានតាមដានទស្សនាព្រឹត្តិការណ៍សម្តែង Gaon Chart Kpop Awards 2014 ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃម្សិលមិញ ប្រាកដជាសុទ្ធតែបាន ឃើញ នូវហេតុការណ៍បានកើតឡើងជាមួយនឹងសម្លៀកបំពាក់ រ៉ូបរបស់តារា Suzy។

កាលពីល្ងាចថ្ងៃទី ១២ ខែកុម្ភះ ម្សិលមិញនេះក្រុមតារាចម្រៀងស្រីកូរ៉េ Miss A បានបង្ហាញខ្លួន ពោរពេញដោយភាពស្រស់ស្អាត ជាមួយនឹងឈុតសម្លៀកបំពាក់រ៉ូប ពណ៌ស សិចស៊ីគួរឲ្យទាក់ ទាញ នៅលើឆាកតន្រ្តី ក្នុងពិធីប្រគល់ពានរង្វាន់របស់ Gaon Chart។ ជាក់ស្តែង ពិតជាសំណាង មិនល្អសម្រាប់ Suzy ចាប់ពីបានសម្តែងបានបន្តិចភ្លាម ឈុតរ៉ូបរបស់នាង ក៏បានរបូតខ្សែ។ ដើម្បី កុំឲ្យមានការលេចចេញនូវ ចំនុចពិសេស របស់ខ្លួន និងមិនធ្វើឲ្យខូចការសម្តែងរបស់ Miss A តារា ចម្រៀង Suzy ត្រូវបង្ខំ លើកដៃទាំងពីររបស់ខ្លួន បោះទៅក្រោយ ដើម្បីទប់ខ្សែសំពត់រ៉ូប កុំឲ្យ របូត។ នាងបានបន្តលើកដៃ បញ្ចេញក្បាច់រាំ បណ្តើរ និងឆ្លៀតយកដៃទៅទប់ ខ្សែរ៉ូប កុំឲ្យរបូត ជ្រុះវិញ បណ្តើរ រហូតដល់ការសម្តែងចប់។

ហេតុការណ៍នេះ បានធ្វើឲ្យ Suxy មានការបែកអារម្មណ៍ មិនអាចផ្តោតចិត្ត រាំបានល្អនោះទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏តារាចម្រៀងស្រីស្រសស្អាតរូបនេះ ខិតខំបញ្ចប់ការសម្តែង របស់ខ្លួន ដោយទឹកមុខសើចញញឹម ផងដែរ។

ទស្សនាវីដេអូដូចខាងក្រោម៖

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Suzy Miss A dresses slip on stage Entertainment Korea Super Star K-pop