ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ខ្លួននឹងធ្វើការ បំផ្លាញ សន្លឹកឆ្នោតដែលប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៤ ឆ្នាំ២០០៨ និង សន្លឹកឆ្នោតប្រើក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ នៅម៉ោង ៨ ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ខាងមុខ ។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប ចេញផ្សាយ នៅថ្ងៃទី២០ ខែតុលា ដែលមជ្ឈ មណ្ឌលព័ត៌មានដើម អម្ពិលទទួលបាន នៅថ្ងៃទី២១ ខែតុលានេះ បានឲ្យដឹងថា ការបំផ្លាញនឹងធ្វើឡើងនៅផ្ទះលេខ៩ ផ្លូវ លេខ ៣៤៥ សង្កាត់បឹងកេងកក់ទី១ ខណ្ឌទួលគោក ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល