CamNews

តារា 

រឿងក្តី វណ្ណ ម៉ូនីកា ប្តឹង​អតី​ត​គូ​ស្នេហ៍ វ៉ាត លី​ម៉េង ចូល​ដល់​សា​លា​ឧទ្ធរណ៍

(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយខ្យល់ធំ ជុំវិញរឿងរ៉ាវជម្លោះ រវាងតារាសម្តែងស្រី កញ្ញា វណ្ណ ម៉ូនីកា ជាមួយលោក វ៉ាត លីម៉េង អ្នកដឹកនាំសម្ដែង​បទចម្រៀងខារ៉ាអូខេ ដែលឈានដល់ដំណាក់ការ នៃបណ្តឹងទៅតុលាការ​ កាល​ពី​ប៉ុន្មានខែមុននោះ ឥឡូវត្រូវបានប្រភពបង្ហើបថា សំណុំរឿងរបស់អ្នកទាំង២ ត្រូវបាន​បញ្ជូន​ដ​ល់​សាលាឧទ្ធរណ៍ហើយ បន្ទាប់ពីមានការប្តឹងជំទាស់ពីភាគី លោក វ៉ាត លីម៉េង ។

បើយោងតាមប្រភពក្រៅផ្លូវមួយ បានបង្ហើបថា បច្ចុប្បន្នសំណុំរឿងតារាសម្តែង កញ្ញា វណ្ណ ម៉ូ​នីកា ប្តឹងអតីតគូស្នេហ៍លោក វ៉ាត លីម៉េង ពីបទគំរាមបង្ហោះរូបភាពអាក្រាត និងបរិហាកេរ្តិ៍នៅលើទំព័រសង្គមហ្វេសប៊ុក ត្រូវបានបញ្ជូនឡើងដល់សាលាឧទ្ធរណ៍ហើយ កាលពីថ្មីៗនេះ។ ​មិន​តែប៉ុណ្ណោះ ភាគីទាំងពីរអាចនឹងឡើងតទល់គ្នា នៅរសៀលថ្ងៃទី៣០ ខែធ្នូ នេះផងដែរ។

លោក វ៉ាត លីម៉េង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ គេហទំព័រ Khmertalking មិន​ទាន់អាចសុំការបំភ្លឺ តាមទូរស័ព្ទជុំវិញរឿងនេះ បាននៅឡើយទេ។ ដោយឡែកតារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា បាននិយាយ ប្រាប់ឲ្យដឹងតាមទូរស័ព្ទថា ថ្ងៃនេះនាងពិតជាត្រូវឡើងសាលាឧទរណ៍ ​ដើម្បីតទល់គ្នា ជាមួយលោក វ៉ាត លីម៉េង ពាក់ព័ន្ធការគំរាមបង្ហោះរូបភាពអាក្រាត និងបរិហាកេរ្តិ៍នាង នៅលើទំព័រសង្គមហ្វេសប៊ុក។ ប៉ុន្តែសម្រាប់លទ្ធផលយ៉ាងណានោះ មិនទាន់ត្រូវបាន​នាងបញ្ជាក់ប្រាប់ នៅឡើយទេ។

សូមជម្រាបថា នៅក្នុងពាក្យបណ្តឹង របស់តារាសម្តែង កញ្ញា វណ្ណ ម៉ូនីកា កាលពីពេលកន្លងមកនេះ ​បានលើកឡើងថា «នាងខ្ញុំឈ្មោះ វណ្ណ ម៉ូនីកា អាយុ២៨សុំប្តឹង ឈ្មោះ វ៉ាតលីម៉េងភេទប្រុស អា​យុ៣៣ពីបទគំរាមបង្ហោះរូបភាពអាក្រាត និងបរិហាកេរ្តិ៍ដោយបុគ្គលរូបនេះ បានសរសេរនូវពា​ក្យបង្អាប់បង្ខួចកិត្តយសនាងខ្ញុំ យ៉ាងធ្ងន់ធ្ងរ និងសារមួយទៀត សរសេរគំរាមបង្ហោះរូបភាព​អា​ក្រាតរបស់នាងខ្ញុំ នៅក្នុងបណ្តាញហ្វេសប៊ុក.»៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Van monica Star news local news