CamNews

តារា 

EMINEM ចេញមុខបដិសេធ រឿងកូនស្រីខ្លួន ហៅ Taylor Swift ថាស្រីល្មោភកាម

Hailie Mathers កូនស្រីរបស់តារាចម្រៀង Rap ដ៏ល្បី EMINEM ត្រូវបានអ្នកប្រើប្រាស់បណ្ដាញ
សង្គម ទ្វីតទ័រ វាយប្រហារជាខ្លាំងក្រោយពេលដែលមាន Blog មួយដែលអះអាងថាជារបស់នាង
បានសរសេររិះគន់ខ្លាំងៗ ចំៗ ដល់នាង Taylor Swift ថាជាស្រីល្មោភកាមដែលដើរជាមួយប្រុស
ម្ដងអ្នកនេះម្ដងអ្នកនោះ។

ក្រោយពីមានការរិះគន់ពីសំណាក់ប្រិយមិត្តរបស់ Taylor Swift យ៉ាងចាស់ដៃមកនោះតារាចម្រៀង
Rap EMINEM បានប្រកាសថានេះគ្រាន់ជាការយល់ច្រលំ គឺទំព័រ ទ្វីតទ័រ នោះមិនមែនជាកម្មសិទ្ធិ
របស់ Hailie កូនស្រីវ័យ ១៦ ឆ្នាំរបស់ខ្លួននោះទេ គឺមានអ្នកចង់ធ្វើបាបនាង។

ជុំវិញបញ្ហា Taylor Swift កំពុងមានស្នេហា ជាមួយ Harry Style ទោះបីជាប្រកាសថាមិនមែនជា
សង្សារក៏ដោយ ក៏នាងទទួលបានសារគំរាមជាច្រើនណាស់តាម ទ្វីតទ័រ ដែលក្នុងនោះមានស្រីៗ
មួយចំនួនបានគំរាមសម្លាប់នាងចោលទៀតផង ព្រោះតែ Taylor ដណ្ដើមប្រុសជាទីស្រលាញ់
របស់គេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: eminem star rumor taylor swift harry style