CamNews

តារា 

Wow!! Rihanna ផ្តួល Michael Jackson នៅលើតារាង Billboard Hot 100 (មានវីដេអូ)

ព័ត៌មានកំសាន្ត ៖ តារាចម្រៀង Rihanna គឺបានបំបែកឯតទគ្គកម្ម Record-Breaking Hit បន្ទាប់ពីទទួលបានការចូលចិត្ត ខ្ពស់ជាងតារាមួយចំនួនផ្សេងទៀត នៅលើ Billboard Hot 100 កាលពីសប្តាហ៍កន្លងទៅនេះ រួមមានដូចជា Stevie Wonder, Whitney Houston និង Madonna ជាដើម។  ជាការពិត ឥឡូវនេះ Rihanna អាចមានអំនួតតាមរយៈ កំណត់ត្រាថ្មី របស់នាងនៅលើ charts  Billboard Hot 100

សម្រស់របស់ Barbadian ដែលទើបតែប្រារព្ធពិធីខួបកំណើតវ័យ ២៨ ឆ្នាំ របស់នាង កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ខណៈទទួលបានកាដូមានតម្លៃជាបន្តបន្ទាប់ ។ ប្រភពសារព័ត៌មានឲ្យដឹងថា បទល្បីចុងក្រោយបំផុត Work ពី Rihanna featuring Drake បច្ចុប្បន្នភាពកំពុងតែឈរនៅលំដាប់កំពូល ១០០បទ នៅលើតារាង​ Billboard ។ គួររំឮកថា Work គឺជាបទទី ១៤ ហើយ ពី Rihanna ដែលអាចឈរនៅលំដាប់កំពូលតារាង Billboard 100 ខណៈ Rihanna នៅពេលនេះ អាចផ្តួលស្តេចចម្រៀងចង្វាក់ Pop លោក Michael Jackson បានហើយ ដែលមានបទ ចម្រៀងឈរនៅលំដាប់កំពូលតារាង Billboard 100 ត្រឹមតែ ១៣បទតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា វីដេអូបទចម្រៀង Work ពី Rihanna បានពាំនាំមកនូវការសម្តែង ២ ឈុតឆាកដ៏គួរអោយទាក់ទាញ រួមមានដូចជា ការរាំយ៉ាងស្រើបស្រាលជាទីបំផុតជាមួយនឹង Drake នៅក្នុងក្លឹបកំសាន្ត ពេលរាត្រី និង ការរាំលក្ខណៈស៊ិចស៊ី អាក្រាតល្វែងលើ នៅក្នុងបន្ទប់ពណ៌ផ្កាឈូកមួយ ដ៏គួរអោយទាក់ទាញ ។

វាគឺអាចទៅរួចទេ ដែលថា បទចម្រៀង តារាចម្រៀង Rihanna អាចនឹងឈរលំដាប់កំពូល តារាង Billboard 100 នាំមក Beatles (មាន 20 បទ) Elvis Presley បាន (មាន 18 បទ ) និង នាង Mariah Carey (មាន​ 18  បទ)? ដូច្នេះ នាងមានតែត្រូវការ បទចម្រៀង របស់ខ្លួន ពីអាជីពជាតារាចម្រៀង ៧ បទទៀត ទើបដណ្តើមបាន តំណែងកំពូល ។

ទន្ទឹមនឹងនេះដែរ អាចទេ “What’s My Name?” ពី Drake feature for Rihanna’ជាប់ចំណាត់ថ្នាក់កំពូល នៅតារាង Billboard Hot 100 ? បើយោងតាម គេហទំព័រ Billboard ឲ្យដឹងថា “Best I Ever Had” និង “Hotline Bling.” ទទួលបានចំណាត់កំពូល ជាប់ចំណាត់ថ្នាក់លេខ ២ ផ្ទាល់តែម្តង។

និយាយអំពី វីដេអូបទចម្រៀង Work របស់ Rihanna បានចេញផ្សាយថ្មីៗនេះ អ្នកដឹកនាំ Tim Erem បានប្រាប់ Entertainment Weekly ឲ្យដឹងថា នាង និង Drake ពិតជាមានភាពទាក់ទាញដ៍អស្ចារ្យ។ ទាំងនេះគឺទទួលបានការចោតសួរពីអ្នកគាំទ្រ ថាតើ ពូកគេទាំងពីរនេះ គឺពិតជានៅជាមួយគ្នាមែន?

Erem ​បានឆ្លើយតបថា​ ពួកគេគឺគ្មានអ្វីនឹងគ្នានោះទេ, ពួកគេជាមិត្តភក្តិនឹងគ្នា។ ពួកគេមានការសម្តែងដ៍អស្ចារ្យជាមួយនឹងគ្នា ហើយពួកគេគឺគ្រាន់តែជាជិតស្និទ្ធិនឹងគ្នាតែប៉ុណ្ណោះ ។ ដូច្នេះអ្វីគ្រប់យ៉ាងគឺ ធម្មតាទៅហើយសម្រាប់ពួកគេ៕


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ movienewsguide


Tags: Stevie Wonder Whitney HoustonMadonna Tim EremRihannaDrizzy.