CamNews

តារា 

តារាចម្រៀង​ប៉ុប Madonna ប្រកាស​ប្រាប់​អ្នក​​​គាំទ្រ​ថា អតីត​គ្រូបង្វឹក​ជន​ជាតិ​ហ្វីលីពីន​ធ្លាប់​ដេក

(បរទេស)៖ គួរឲ្យភ្ញាក់ផ្អើលណាស់ ដែលតារាចម្រៀងប៉ុប ដ៏ល្បីម្នាក់គឺនាង Madonna បានប្រកាសនៅចំពោះមុខ អ្នកគាំទ្ររបស់ខ្លួន ខណៈទៅចូលរួមការ ប្រគំតន្រី្តមួយនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថា គ្រូបង្វឹករបស់នាងម្នាក់ ដែលជាជនជាតិហ្វីលីពីន ធ្លាប់បានដេកជា មួយមិត្តប្រុសនាង ហើយនាងក៏បានបណ្តេញគ្រូនោះ ចេញផងដែរ។

ម្ចាស់បទ «Living For Love» អាយុ៥៧ឆ្នាំ បានបញ្ចេញដំណឹងដ៏រសើបនេះ នៅចំពោះមុខអ្នកគាំទ្រ ប្រមាណ២០០០០នាក់ ធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង។ កន្លងមក នាង Madonna និងអតីតស្វាមី គឺលោក Guy Ritchie មានកូនប្រុសម្នាក់ ឈ្មោះ Rocco Ritchie ដែលគេមានអាយុ១៥ឆ្នាំ ហើយត្រូវបានតុលាការ សម្រេចឲ្យរស់នៅជាមួយឪពុក បន្ទាប់ពីអ្នកទាំងពីរបែកបាក់គ្នា ហើយតារាចម្រៀងស្រីរូបនេះ ក៏ធ្លាប់បង្ហោះនៅលើ Instagram របស់ខ្លួន បង្ហាញពីអារម្មណ៍នឹងកូនផងដែរ ដោយរំពឹងថា នាងនឹងបានជួបមុខកូនប្រុស ឆាប់ៗទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី