CamNews

តារា 

កំពូល​តារាល្បី​ចិន-ហុងកុង Andy Lau (លី តឺហួរ) រង​របួសធ្ងន់ ពេល​ថតស្ប៉ត​នៅ​ប្រទេសថៃ ដោយសារ​តែ​ធ្លាក់

(ហុងកុង)៖ តារាល្បីរបស់ចិន-ហុងកុង ប្រចាំតំបន់អាស៊ី លោក Andy Lau ឬគេនិយមហៅ លឺ តឺហួរ បានទទួលរងរបួសធ្ងន់ ផ្នែកឆ្អឹងត្រគាក អំឡុងពេលថតស្ប៉តពាណិជ្ជកម្មនៅក្នុងប្រទេសថៃ ដោយលោកបានធ្លាក់ពីលើខ្នងសេះ។ នេះបើតាមការដកស្រង់ ចេញពីបណ្តាញសង្គមរបស់លោក Andy ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ក្រោយពីមានការព្រួយបារម្ភ និងសួរសុខទុក្ខច្រើននោះ លោក Andy បានបង្ហោះ តាមការបណ្តាញសង្គមរបស់លោក ដូច្នេះថា «ឥឡូវក្រុមគ្រូពេទ្យបានព្យាបាល និងថែទាំខ្ញុំបានល្អប្រសើរឡើងហើយ។ ខ្ញុំមិនមានបញ្ហាអ្វីទេ សូមកុំបារម្ភ។ អរគុណសម្រាប់ការជូនពរពីអ្នកទាំងអស់»។
ទោះបីជាបែបនេះក្តី ខាងក្រុមហ៊ុន ដែលឧបត្ថមលោក Andy ទៅថតពាណិជ្ជកម្មនៅស្រុកថៃនោះ មិនទាន់អាចកំណត់ថា តើលោកនឹងអាច ឬត្រូវថតបន្តស្ប៉ត នាពេលណានោះដែរ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង