CamNews

តារា 

ទីបំផុត! លី តាវហួរ ចាកចេញពីមន្ទីរពេទ្យ បន្ទាប់មានគ្រោះថ្នាក់ស្ទើរដល់ជីវិត

ព័ត៌មានកំសាន្ត ៖ នៅទីបំផុត លោក Andy Lau ហៅ លី តាវហួរ ចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃទី​ ១០ ខែមីនា ដោយប្រកាសតាមរយៈគេហទំព័រផ្ទាល់ខ្លួនរបស់លោកថា លោកបានជាសះស្បើយ បន្ទាប់មានគ្រោះថ្នាក់ស្ទើរដល់ជីវិត ហើយពេលនេះក៏ត្រលប់ទៅផ្ទះហើយដោយសុវត្ថិភាពដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា​ តារាសម្តែងនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាប់ពីរងរបួសខណៈពេលដែលកំពុងតែថតពាណិជ្ជកម្ម នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ១៧ ខែមករា កន្លងទៅនេះ ។ ហើយតារាសម្តែងល្បីឈ្មោះរូបនេះ ត្រូវបានហោះហើរវិលត្រឡប់ទៅហុងកុងវិញតាមរយៈរថយន្តសង្គ្រោះបន្ទាន់ និងស្នាក់នៅមន្ទីរពេទ្យមួយនៅឯទីក្រុងហុងកុង អស់រយៈពេល ៥១ ថ្ងៃឯណោះ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ jaynestars