CamNews

តារា 

ថាម៉េច តួប្រុសក្នុងរឿង "បុព្វេសន្និវាស" មានគំនិតចង់បួស??

ថៃ ៖ យោងតាមការសម្ភាស៍របស់ លោក Pope thanawat ជាមួយនិងអ្នកកាសែតបានឲ្យដឹងថា តារាសម្តែងកំពុងល្បីឈ្មោះខ្លាំងរូបនេះមិនថា ទទួលការងារនោះទេ នៅក្នុងថ្ងៃសង្រ្គាន ព្រោះខ្លួនចង់ចំណាយពេលថ្ងៃឈប់សម្រាកដើម្បីចំនាយពេលវេលាជាមួយនិងអ្នកម្តាយជាទីស្រលាញ់ ស្របពេលដែលបងស្រីរបស់ លោក Pope កំពុងបន្តការសិក្សានៅឯបរទេស ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

កន្លងមកគេសង្កេតឃើញថា តួប្រុសក្នុងរឿង "បុព្វេសន្និវាស" តែងតែចំនាយពេលធ្វើបុណ្យជាមួយនិងអ្នកមានគុណជានិច្ច ។ ក្នុងនោះផងដែរ តារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះ ក៏ត្រូវបានអ្នកកាសែតសួរថា "តើលោកមានគំនិតចង់បួស ដើម្បីសងគុណអ្នកម្តាយឬយ៉ាងណា?" 

លោក Pope thanawat បានតបថា ខ្លួនមិនមានគម្រោងនោះទេ ប៉ុន្តែប្រសិនបើពេលវេលា អំណោយផល គាត់នឹងធ្វើវាដើម្បីតបស្នងសងគុណដល់អ្នកម្តាយ សម្រាប់ការចិញ្ចឹមបីបាច់លោក ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Pope thanawat Bella ranee