CamNews

តារា 

ផ្អើល Facebook ស្រុកខ្មែរ ក្រោយពេល បងស្រី Denny Kwan បង្ហោះសារ ថា ដេននី ស្លាប់ ដោយសារ រោគគាំងបេះដូង.

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបស្រស់ Denny Kwan ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែង ជួរមុខ ឈានទៅទទួលភាពល្បីល្បាញ ក្រោយពីចាយភាពស៊ិចស៊ីរបស់ខ្លួននោះ ក្នុង រយៈពេល ២៤ម៉ោងចុង ក្រោយនេះ​ មានព័ត៌មានដ៏រស៊ើបថ្មីមួយទៀតហើយ ពាក់ព័ន្ធ នឹងកញ្ញា ​​ ពោល​ នារី សម្រស់ក្មេងខ្ចីម្នាក់ ដែលមានគណនីហ្វេសប៊ុក Choum Chann    បានបង្ហោះ  Status មួយដែលធ្វើអោយអ្នករាល់គ្នា មាន ភាពស្រឡាំងកាំង តក់ស្លុត និង លាន់មាត់ សឹង   តែ គ្រប់គ្នា មិនគួរអោយជឿ  ថា Denny Kwan  បាន ស្លាប់បាត់បង់ជីវិត ទាំងវ័យក្មេងបែបនេះទាំងតែសោះ ។

គួរបញ្ជាក់ថា រាត្រីថ្ងៃ  សុក្រ  ទី ២៩ ឆ្នាំ ២០១៦  យប់ មិញ នេះ ផ្ទាល់តែម្តង  គណនីហ្វេសប៊ុក ឈ្មោះ Choum Chann បានបង្ហោះ Status មួយដែលធ្វើអោយ   អ្នករាល់គ្នា មានភាពស្រឡាំងកាំងជាខ្លាំង ជា ពិសេស បណ្តាអ្នកគាំទ្រ នាង Denny Kwan ដែលបានលាន់មាត់សឹងតែគ្រប់គ្នា ថាវាជារឿងមិនគួរ ឲ្យ ជឿ ។   Status  ស៊ីអារម្មណ៍   មួយនោះ មានអត្តន័យជារួមដូចតទៅ ៖ " ពេលនេះ​ គ្រួសារនាងខ្ញុំ កំពុង មានទុក   ជា ទំងន់ ដោយតែប្អូនស្រីនាងខ្ញុំ ដេននី ខ្វាន់ បាន  គាំងបេះដូងស្លាប់ នៅវេលាម៉ោង 10:40 នាទី យប់ថ្ងៃទី 29 01 2016 ដូច្នេះ សូមមិត្តជួយ Share ដើម្បី អោយ Fan នឹងមិត្តរបស់ប្អូន ស្រីខ្ញុំបាន ដឹងផង…។"

គួររំឮកថា បើតាមការឲ្យដឹង នារី រូប  ស្រស់ ដែល  មាន គណនី ហ្វេសប៊ុក ឈ្មោះ Choum Chann និង បានបង្ហោះសារ ថា ដេននី បានស្លាប់បាត់បង់ជីវិត នោះ គឺជា បងស្រី នាង ដេននីផ្ទាល់តែម្តង។ តើការ បង្ហោះសារបង្កជាភាពភ្ញាក់ផ្អើលមួយនេះ ជាការពិតឬក៏យ៉ាងណា ឬក៏មានអ្នក Hack គណនីក្នុងគោល បំណងវាយប្រហារត្រង់ប្រការណាមួយ? ដូច្នេះ​ មានតែរង់ចាំ ព័ត៌មាន Update ទាំងអស់គ្នា ៕

- អាន ៖ ដេននី តារាសម្ងែងដើមទ្រូង បង្ហាញ លុយដុល្លារទាំងដុំៗ ពីក្នុងភូមិគ្រឹះ


ដោយ ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក


Tags: Denny Star news local news