CamNews

កម្មវិធីប្រកួតបាល់ទាត់កុមារពានរង្វាន់ CamKids-qb បានប្រព្រឹត្តទៅយ៉ាងជោគជ័យ

កាលពីថ្ងៃអាទិត្យនៃសប្តាហ៏កន្លងទៅនេះ ក្រុមហ៊ុនទូរស័ព្ទ qb និងអង្គការក្រៅរដ្ឋាភិបាល​ដែល
មានឈ្មោះថា ​CamKids បានសហការជាមួយនឹងសណ្ឋាគារ និងភោជនីយដ្ឋានដែលមាន​ឈ្មោះ
ថា The Eighty8 បានបង្កើតនូវកម្មវិធីប្រកួតបាល់ទាត់កុមារលើកតំបូងមួយដែលមានឈ្មោះថា
CamKids-qb។ កម្មវិធីប្រកួតនេះ បានប្រព្រឺតទៅនៅពហុកីឡាដ្ឋានជាតិស្តាតចាស់នៃរាជធានី
ភ្នំពេញ កម្មវិធីប្រកួតត្រូវបានចូលរួមពីសំនាក់កីឡាករកុមារដែលពេញដោយទេព្យកោសល្យចំនួន
៦ក្រុម បានមកប្រកួតគ្នាដើម្បីដណ្តើមជោគជ័យយ៉ាងស្វិតស្វាញ ដែលញ៉ាំងអោយបរិយាកាស
កាន់តែពេញ​ដោយក្តីរំភើបដល់អ្នកដែលបានចូលរួមទស្សនាការប្រកួត។

កម្មវិធីកីឡានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបង្ហាញដល់មហាជនអោយបានឃើញ
ពី​រាល់ការងារកន្លងមកដែលអង្គការ CamKids បានខិតខំប្រឹងប្រែងដើម្បីបុព្វហេតុនៃកុមារ និង
ជា​ពិសេស ​គឺដើម្បីបង្ករនូវភាពសប្បាយរីករាយ និងបរិយាកាសថ្មីដល់ពួកគេ ក្រោមការឧបត្ថម្ភ
​គាំទ្រយ៉ាងពេញទំហឺងពីសំនាក់ក្រុមហ៊ុន qbនិងក្រុមហ៊ុនសណ្ឋាគារនិងភោជនីយដ្ឋាន The
Eighty8។

នាឧកាសនេះ លោក​ Dan Beck ដែលជាប្រធានគ្រប់គ្រងផ្នែកឧបត្ថម្ភរបស់qbបានមានប្រសាសន៏
ថា “ជានិច្ចកាលqbតែងតែសំលឺងរកឧកាសដើម្បីចូលរួមសហការនិងផ្តល់ជាប្រយោជន៏ដល់សហគម ហេតុនេះហើយទើបយើងចូលរួមសហការយ៉ាងសកម្មជាមួយនឹង CamKids ដោយចូលរួមឧបត្ថម្ភ
យ៉ាង​ទូលំទូលាយដើម្បីធ្វើយ៉ាងណាអោយកម្មវិធីកាន់តែប្រព្រឺត្តទៅបានជោគជ័យ ហើយនាឧកាស
នេះ CamKids​ ពិតជាបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អប្រពៃ​ក្នុងបុព្វហេតុជួយ​ដល់បណ្តា​កុមារ
កម្ពុជាដែល​មកពីគ្រួសារក្រីក្ររទាំងនេះ ហើយqbក៏ដូចជា​បណ្តាអ្នកឧបត្ថម្ភផ្សេងទៀតពិតជា​មាន
មោទនភាព និងក្តីសោមនស្សរីករាយណាស់ដែលបានចូលរួរមក្នុងសកម្មភាពដ៏ថ្លៃថ្លានេះ”

សូមបញ្ជាក់ផងដែរថា ថ្វីត្បិតតែគោលដៅនៃកម្មវិធីប្រកួតនេះ គឺដើម្បីជាការលើកកំពស់ស្មារតីនៃ
​ការយកចិត្តទុកដាក់ដល់កុមារ ប៉ុន្តែក្នុងឧកាសនេះយើងក៏បានឃើញពីការថ្វីជើង​ទាត់បាលរបស់
ប្អូនៗ​ទាំង៦ក្រុម​ដែលមានទាំងកុមារា កុមារី ហើយអាយុច្រើនបំផុតត្រឺមតែ១៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​ថ្វីជើងទាត់បាល់គីប្រកបដោយទេព្យកោសល្យខ្ពស់ខុសពីអាយុដែលក្មេងខ្ចី ហើយនៅចុងបញ្ចប់
​នៃកាប្រកួត ជ៏យជំនះគឺត្រូវបានទៅលើក្រុមឈ្មោះថា New Future Organisation, NFO, ហើយចំនែកក្រុមទាំង៥ផ្សេងទៀតក៏បានទទួលរង្វាន់ល្អៗផងដែរសំរាប់កិច្ចខិតខំប្រឺងប្រែងរបស់
ពួកគេកន្លងមក។ លោក Dan Beck​ បាននិយាយបន្ថែមថា “ក្រុមអ្នកឈ្នះពិតជារីករាយខ្លាំងណាស់
​នឺងជោគជ័យរបស់ខ្លួន ហើយបណ្តាទស្សនិកជន និងអ្នកគាំទ្រដែលបានចូលរួមក៏​មានការ​សប្បាយ
រីករាយ​ក្នុងការទស្សនាបាល់ទាត់របស់កីឡាករវ័យក្មេងទាំងនេះដែរ ហើយយើងនឺងរង់ចាំចូលរួម
កម្មវិធីបែបនេះជាថ្មីម្តងទៀត”

អំពីអង្គការ CamKids​

CamKids​​គឺជាអង្គការក្រៅរដ្ឋាភិបាល​ដែលបង្កើតឡើងក្រោមគោលដៅចំបងគឺដើម្បីជួយ​ទ្រទ្រង់ កុមារកម្ពុជាដោយមិនចំពោះថាមកពីគ្រួសារក្រីក្ររ ឬដែលឪពុកម្តាយរបស់គេពុំអាចផ្តល់​ភាពកក់
ក្តៅដល់គេបាន ជាទូទៅកុមារទាំងនោះគឺមានប្រភពមកពីទីជនបទក្រីក្ររ ចុងកាត់មាត់ញក គ្រួសារ
ខ្វះខាត ក្មេងកំព្រារ និងក្មេងដែលរស់នៅតាមចិញ្ចើមថ្នល់ជាដើម។ CamKids​ ក៏មានបង្កើត​កម្មវិធី​
មួយចំនួនទៀតដើម្បីជួយលើកកំពស់ក្រុមគ្រួសារដែល​ងាយរងការប៉ះពាល់​ដើម្បីអោយ​ពួកគេមាន
​ឧកាសបានរស់នៅជួបជុំគ្នា ហើយប្រសិនបើលោកអ្នកចង់​ស្វែងយល់ពីបុព្វហេតុ​លំអិតរបស់ ​
CamKids​ សូមចូលទៅគេហទំព័ររបស់គេ www.camkids.com

នាឧកាសនេះ លោក Dom Sharpe ដែលជាអ្នកគ្រប់គ្រងអង្គការមនុស្សធម៏ CamKids​ នេះ
បានមាននិយាយថា “CamKids​ គឺតែងតែជួយកុមារកម្ពុជាដែលមក​ពីតាមបណ្តាខេត្តនា​នាតាម
រយ មធ្យោបាយជាច្រើន  ប៉ុន្តែជារឿយៗ សារះសំខាន់ក្នុងការផ្តល់នៅភាពរីករាយ និងបង្កើត
អោយមានកម្មវិធីកីឡាត្រូវបានមើលរំលង ហើយសំរាប់ថ្ងៃនេះ គោលដៅរបស់យើង​គឺការប្រមូល
កុមារមកពីបណ្តាទីកន្លែងផ្សេងៗគ្នា អោយមកជួបជុំគ្នាក្នុងស្ថានភាពដូចគ្នា ហើយរីករាយ​ជាមួយ
គ្នាក្នុងគោលដៅរួមតែមួយ។ ថ្ងៃនេះវាពិតជាសំខាន់ណាស់ វាមិនមែនត្រឺមតែការ​ប្រមូលកុមារមក
ជុំគ្នាពីគ្រប់ទីកន្លែងនោះទេ ប៉ុន្តែវាជាឧកាសដែលយើង​បង្កើតឡើងដើម្បីផ្តល់​នូវភាពរីករាយ និង
បរិយាកាស ល្អ ដែលជាការចងចាំមិនអាចបំភ្លេចបានដល់គ្រប់ៗគ្នា ជាពិសេស​កុមារៗ  ដូចនេះ
ហើយយើងបានរៀបចំឡាន​ក្រុងធំមួយដើម្បីទៅទទួលកុមារប្រហែលជា៥០នាក់​មកពីទីតាំងផ្សេង
ៗគ្នាមកពហុកីឡាដ្ឋានជាតិស្តាតចាស់ នេះជាឧកាសល្អមួយដែលមិនត្រឺមតែកុមារ​ដែលជាកីឡាករ
ទេដែលចូលរួមក្នុងកម្មវិធីនេះ ប៉ុន្តែសូម្បីតែអានាព្យាបាលរបស់កុមារ និងអ្នកកគាំទ្ររបសក្រុម
និមួយៗក៏ត្រូវបានមកចូលរួមដែរ នេះពិតជា​កម្មវិធីរំភើបរីករាយ​សំរាប់គ្រប់ៗគ្នា។ ” លោក Dom
Sharpe ក៏បានបន្តទៀតថា​”តំបូងឡើយ ខ្ញុំនិង Beneta ដែលត្រូវជាភរិយារបស់ខ្ញុំនិងជាអ្នកគ្រប់
គ្រងអង្គការ CamKids ម្នាក់ដែរបានជួបជាមួយ Michael Fitzpatrick ដែលជានាយកគ្រប់គ្រង
ផ្នែកទីផ្សារ និងបានប្រាប់គាត់ពីគំរោងនៃកម្មវិធីបាល់ទាត់នេះ ពេលនោះ Michael មានការចាប់
អារម្មណ៏យ៉ាង​ខ្លាំងហើយក៏សន្យាភ្លាមថាqb​នឺងផ្តល់ការគាំទ្រ​យ៉ាងពេញ​ទំហឺងចំពោះគំរោងនេះ។
​ អ្វីៗបានក្លាយជាការពិតដូចដែលMichaelបានសន្យា ហើយយើងប្រាកដក្នុងចិត្តថា ប្រសិនបើគ្មាន
កិច្ចគាំទ្រពីqbទេនោះ យើងប្រាកដ​ជាមិនអាចបង្កើតកម្មវិធីនេះបានឡើយ បន្ទាប់ពីកម្មវិធីបានបញ្ចប់
យើងបានទទួលនូវ​មតិ​គាំទ្រ​យ៉ាងកក់ក្តៅពីសំនាក់ពីសំនាក់អ្នកចូលរួម កុមារនិងសមាជិករបស់
CamKids ហើយពេលនេះ​យើង​ទាំងអស់គ្នាគឺបានត្រៀមខ្លួនរួចជាស្រេច ហើយកុមារៗក៏បានចាប់
ផ្តើមហ្វឺកហាត់​សំរាប់កម្មវិធីបែបនេះនាឆ្នាំក្រោយជាថ្មីម្តងទៀត ”

អំពី qb
qb គឺជាប្រតិបត្តិករទូរស័ព្ទចល័តដែល​ផ្តល់ជូននូវប្រពន្ធ័បច្ចេកវិទ្យានាំមុខគេ3.75G​សេវាល្អជាមួយ
គុណភាព​សំលេងដ៏ច្បាស់និងអាត្រាតំលៃទាបបំផុត​សំរាប់ហៅទូរសព្ទ័​ទៅកាន់ក្រៅប្រទេសតាម
រយះលេខកូដ១៥៣ និង​qbInt​ក្រុមហ៊ុនបានធ្វើការតាំងចិត្តយ៉ាង​មុតមាំដើម្បីក្លាយជាប្រតិបត្តិករ
ទូរសព្ទ័ចល័តដែលល្អ​និងជឿនលឿន​ដាច់គេនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការផ្តល់នូវ
បច្ចេកវិជ្ជាឆ្នៃប្រឌិតទំនើប​សេវាកម្ម​និងការផ្តល់ជូនដ៏ល្អ។

 ដោយ៖ qb


Tags: football qb camkids competition