CamNews

ភាពយន្ត 

ឡូយកប់! មើល​វីដេអូ​ក្រៅ​ឆាករឿង "រាជនី​ស្ដេច​នាគ" បានដឹងបច្ចេកទេស​កាត់​ត​​ អស្ចារ្យដល់ថ្នាក់ណា!

ព័ត៌មានកំសាន្ត ៖ បច្ចេកទេសនៃការកាត់ត វាគឺជារឿងដ៏សែនសំខាន់និងចាំបាច់យ៉ាងខ្លាំង សម្រាប់សាច់រឿងនីមួយៗ ឬ យើងអាចនិយាយបានថា មិនអាចខ្វះការកាត់តបានឡើយ ជាពិសេសឈុត​ឆាក​អភិនីហារ​ដែល​រួម​មាន​ទាំង​ពស់​ និង​នាគរាជ​តូច​ធំ គឺ​សុទ្ធ​សឹង​តែ​គូរ​ឡើង​ដោយ​ប្រើ​បច្ចេកទេស​កុំព្យូទ័រ​ទាំង​ស្រុងតែម្តង ។ 

សម្រាប់​ភាពយន្ត "រាជនី​ស្ដេចនាគ" ដែល​ជា​រឿង​ភាគ​ទទួល​ជោគជ័យ​ខ្លាំង​បំផុត​នៅ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ របស់ប្រទេសថៃនឹងធ្វើឲ្យអ្នកសរសើរមិនដាច់ពីមាត់អំពីបច្ចេកទេសកាត់ត ។

ទស្សនិកជន​ដែល​បាន​ទស្សនា​រឿង​នេះ រួម​ទាំង​តួ​សម្ដែង​ផ្ទាល់ សុទ្ធ​តែ​​សរសើរ​មិនដាច់ពីមាត់ដោយ​មិន​នឹក​ស្មាន​ថា​រឿង​ភាគ​ទូរទស្សន៍​ថៃ​អាច​ប្រើ​បច្ចេកទេស​កាត់​ត​បាន​ល្អយ៉ាងនេះ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Gossipstar


Tags: Esther supreeleela ken phupoom sean jindachot