CamNews

តារា 

បុរសសង្ហាទាំង ១០ រូប ដែលនារីៗធ្លាប់ក្រាស់ ពេលនេះអ្នកណាមានគូហើយ និងប៉ុន្មាននាក់ នៅអេ?

កំសាន្ត ៖ ភាគច្រើនយើងសង្កេតឃើញថា តារាសម្តែងថៃប្រុសៗមានរូបរាងសង្ហាមិនចាញ់គ្នាប៉ុន្មានទេ ប៉ុន្តែមានមិនច្រើនទេ បុរសក្តីស្រម៉ៃរបស់នារីៗនោះ ដោយសារតែពួកគាត់មានទាំងព្រមមកតែម្តង ។ 

ប៉ុន្តែអ្វីដែលធ្វើឲ្យនារីៗខកចិត្តនោះគឺ ក្នុងចំណោមអ្នកទាំង ១០ នាក់នោះគឺមានអ្នកខ្លះក៏មានគូប្រចាំចិត្តរួចទៅហើយដែរ ។ តែមិនថ្វីទេព្រោះ Fans មួយចំនួននៅតែស្រលាញ់និងគាំទ្រពួកគេដដែល បើទោះបីជាពួកគេមានអ្នកដែលគេស្រលាញ់រួចហើយក៏ដោយ ។ 

គួរបញ្ជាក់ឲ្យដឹងថា អ្នកទាំង ១០ ដួងនេះ មិនត្រឹមតែមានរូបរាងសង្ហាទេ ពួកគេថែមទាំងមានទេពកោសល្យខ្ពស់ក្នុងការសម្តែង ចម្រៀង រាំ និងអ្វីផ្សេងៗជាច្រើនទៀត ដូច្នេះហើយទើបធ្វើឲ្យពួកគេទាំង ១០ មានឈ្មោះល្បីជាងតារាសម្តែងដទៃ ៕


១. Mark Prin មានគូស្នេហ៍រួចហើយ ប៉ុន្តែសង្សារគាត់កាចណាស់​ កុំចេះតែហ៊ានលួចក្រាស់គាត់ ។ 

២. Lek teeradetch ខ្លួននៅលីវហើយប្រាប់អ្នកមានស្នេហាកុំឲ្យបង្ហោះរូប Sweet Sweet ព្រោះច្រណែនគេ ហាហា។ 

៣. Boy Pakorn នៅលីវយូរហើយ ព្រោះមហាជនគិតថា រាងចេកៗម៉េចមិនដឹង ។ 

៤. Mario Maurer មានគូស្នេហ៍រួចហើយ ប៉ុន្តែស្រលាញ់បែបលួចលាក់ ។ 

៥. Sean Jindachot មានគូស្នេហ៍រួចហើយ សង្សារកំពូលសិចសុីណាស់ ។ 

៦. Ken Phupoom មានសង្សារហើយ ជានារីកំពូលឈ្នានីនពេលសម្តែងកុនៗម្តង ។ 

៧. James Jirayu កំពុងតែលួចស្រលាញ់កូនក្រមុំគេ ដែលជាតារាសម្តែងដូចគ្នា ហើយតារាស្រីត្រូវគេដាក់រហ្ស័សនាមថា ស្រីតឿ តែស្អាត ។

៨. Put puttichai រៀបការនៅឆ្នាំក្រោយនេះហើយ អនាគតប្រពន្ធជាវ័យច្រើនជាង ប៉ុន្តែពួកគាត់ស្រលាញ់គ្នាណាស់ ។ 

៩. Great warintorn នៅលីវយូរហើយ ព្រោះមហាជនយល់ច្រឡំថា ស្រលាញ់ភេទដូចគ្នា ធ្វើឲ្យលោករកសង្សារមិនបាន ហាហា ។ 

១០. Weir Sukollawat មិត្តប្រុសរបស់នាង Bella Ranee ស្រលាញ់គ្នាយូរហើយ ប៉ុន្តែនៅមិនទាន់រៀបការ ទាំងដឹងថា នៅមានមនុស្សស្រីជាច្រើនរាប់មិនអស់​កំពុងតែលួច Crush ទោះអាយុច្រើនតែនៅសង្ហា ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Mark Prin Weir Mario Sean Jindachot Ken Phupoom Boy Pakorn James Jirayu