CamNews

តារា 

ស្រីស្អាត Esther Supreeleela ទីបំផុតបានបង្ហោះរូបថត របស់ខ្លួននៅក្នុងថ្ងៃពិសេសហើយ

ព័ត៌មានកំសាន្ត ៖ តារាស្រី Esther Supreeleela កាលពីពេលថ្មីៗនេះបានបង្ហោះរូបថតរបស់ខ្លួនជាមួយ និងឈុតសម្លៀកបំពាក់គួរឲ្យចាប់អារម្មណ៍គឺ សម្លៀកបំពាក់នៅក្នុងថ្ងៃទទួលសញ្ញាប័ត្រក្រោយពេលបញ្ចប់ការសិក្សា ។ 

នាង Esther Supreeleela គឺជាតារាសម្តែងដែលមិនត្រឹមតែស្រស់ស្អាតទេ នាងថែមទាំងមានចំណេះដឹងខ្ពង់ខ្ពស់ ដែលគ្មានអ្នកណាម្នាក់អាចលួចចម្លងការសិក្សាដែលនាងបានទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា ថ្វីត្បិតតែនាង Esther Supreeleela បានចូលខ្លួនប្រលូកនៅក្នុងវិស័យសិល្បៈពិតមែន ប៉ុន្តែនាងមិនដែលបោះបង់ចោលការសិក្សារបស់នាងឡើយ ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់នាង ទើបធ្វើឲ្យ Esther Supreeleela មានថ្ងៃនេះ ។

តារាស្រីវ័យ ២២ ឆ្នាំរូបនេះ បានធ្វើឲ្យមហាជនកោតសរសើរអំពីការខិតខំប្រឹង និងអត់ធ្មត់ រហូតតស៊ូបានដល់គោលដៅ និងទទួលបាន Comment ល្អៗពីក្រុមអ្នកគាំទ្រ និងអ្នកនិយមលេងអិនធឺណិតជាច្រើនទៀត ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Esther Supreeleela