CamNews

តារា 

បទចម្រៀងថ្មីរបស់ បងប្រុសបង្កើត Mario កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង (វីដេអូ)

កំសាន្ត ៖ តារាសម្តែងថៃរូបសង្ហា លោក Mario Maurer ដែលមានបងប្រុសបង្កើតជាតារាចម្រៀងរ៉េប ម្នាក់ មានឈ្មោះថា លោក Marco Maurer បានបង្ហោះវីដេអូចម្រៀងថ្មីរបស់ខ្លួន ដែលមានចំណងជើងថា " We Do It Like This" ព្រមទាំងទទួលបានប្រជាប្រិយភាពច្រើនខ្លាំងណាស់ដែរ ។ 

ថ្វីត្បិតតែមិនបានចាប់អាជីពជាតារាសម្តែងដូចជា លោក Mario Maurer ប៉ុន្តែបងប្រុសបង្កើតរបស់លោកក៏មាននិស្ស័យជាអ្នកសិល្បៈដែរ ដោយធ្វើជាតារាចម្រៀងរ៉េបជំនួសវិញ ។ បើនិយាយអំពីរូបសម្រស់វិញ​ លោក Mario Maurer និង Marco Maurer គឺស្រស់សង្ហាមួយបែបម្នាក់នោះទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Mario Maurer Marco Maurer