CamNews

ព័ត៌មានជាតិ 

បាត់កងដៃ និងក្រវិល រៀបចំអន្ទាក់ យកដុល្លារ ទៅដាក់កន្លែងបាត់ លេចមុខចោរ មកលួច

ភ្នំពេញ ៖ បុរសម្នាក់រកស៊ីលក់ដូរ ដោយ សារតែបាត់កងដៃនិងក្រវិល មិនដឹងមុខ ក៏ រៀបចំអន្ទាក់ យកលុយដុល្លារ២០០ ដាក់ កន្លែងដែលបាត់ រួចបំពាក់ កាមេរ៉ាសុវត្ថិភាព ស្រាប់​តែលេច​មុខជន​សង្ស័យម្នាក់មកលួច លុយដុល្លារនេះ ក៏ក្របួច បានតែម្ដង ។

ហេតុការណ៍ចោរលួចទ្រព្យសម្បត្ដិខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាល ពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤នេះ ស្ថិតនៅ ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍កន្ទោក បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះគង់ ធារ៉ា អាយុ១៨ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ហើយមានស្រុកកំណើតនៅឃុំកំពង់អម្ពិល ស្រុកពារាំង ខេត្ដព្រៃវែង ដោយឡែកជនរងគ្រោះវិញ ឈ្មោះមិន សុផល ហៅកាយ អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ។

បើតាមសមត្ថកិច្ច ក្រោយពីបាត់កងដៃ និងក្រវិល រួចមក ជនរងគ្រោះបានរៀបចំ អន្ទាក់ ដោយយក លុយ ចំនួន ២០០ ដុល្លារ  ដាក់នៅកន្លែងបាត់ ដោយបំពាក់កាមេរ៉ា សុវត្ថិភាព ស្រាប់​តែ​នៅ​វេលា​ម៉ោង​កើតហេតុ ក៏លេចមុខ ជនសង្ស័យ រូបនេះ ចូលមកលួចម្ដងទៀត ធ្វើឱ្យ​ជន​រង​គ្រោះដឹង​ទាន់ស្រែក​ឆោឡោ ហើយពេលនោះ ជនល្មើស បានរត់គេចខ្លួន រហូតដល់ចំណុចទួលសេះស្លាប់ ក៏ត្រូវបាន​ប្រជាពល​រដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ឡោមព័ទ្ធចាប់បានតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួននៅប៉ុស្ដិ៍នគរបាលសង្កាត់កន្ទោក ដើម្បី បញ្ជូនទៅកាន់ អធិការដ្ឋាន នគរបាលខណ្ឌ ពោធិ៍សែនជ័យ ចាត់ការបន្ដតាមផ្លូវច្បាប់ ។





ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia