ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាស ឲ្យប្រធានស្ថាប័ន អង្គភាព ក្រុមហ៊ុនដែលមានបណ្តាញ ក្រោមដី និងលើអាកាស ក្នុងតំបន់ការដ្ឋានស្ថាបនា ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចភ្លើងស្តុប តិចណូ ត្រូវធ្វើការរុះរើជាបន្ទាន់ ដើម្បីឲ្យដំណើរការ សាងសង់បានឆាប់រហ័ស ។
សេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ការដ្ឋាននេះ បាន និងកំពុង ដំណើរការ យ៉ាងសកម្ម ក្នុងការវាស់វែង រៀបចំការិយាល័យការដ្ឋាន និងដោះស្រាយ រុះរើផលប៉ះពាល់នានា នៅ បរិវេណដែលត្រូវស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី ។
ដើម្បីជំរុញការសាងសង់ ឲ្យបានទាន់កម្មវិធីសាលាក្រុង ស្នើឲ្យភាគីពាក់ព័ន្ធត្រូវរួសរាន់ ធ្វើការរុះរើ រំកិលឲ្យផុតពីទីតាំង ដែលត្រូវជីកកាយស្ថាបនា ដោយទុកពេល៧ថ្ងៃ បើផុតរយៈពេលនេះ សាលាក្រុង មិនទទួលខុសត្រូវ ចំពោះការខូចខាតដោយការរុះរើឡើយ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល