CamNews

មិនគួរឲ្យជឿ 

បះសក់ ពស់ខាំលិង្គ ដេកពេទ្យ ខណៈប្រើ បន្ទប់ទឹក សាធារណៈ

ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ត្រូវបានរក អោយឃើញថា ត្រូវពស់ធំខ្មៅ មួយក្បាល ខាំលិង្គរបស់គាត់ ខណៈពេល ដែលគាត់អង្គុយបត់ជើង នៅឯបន្ទប់ទឹក សាធារណៈ មួយកន្លែង​ នេះបើតាម ការអោយដឹង ពី គេហទំព័រ សារព័ត៌មានប្លែក បរទេស ដឹមីរ័រ ។


                        បញ្ជាក់ ៖ នេះគ្រាន់តែ ជារូបភាព ឯកសារ តំណាងតែប៉ុណ្ណោះ

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន​ ដដែល គូសបញ្ជាក់អោយដឹងថា បុរសដែលជា ជនរងគ្រោះ ម្នាក់នោះ មានឈ្មោះថា Kwabena Nkrumah មានវ័យ ៣៤ ឆ្នាំ បានប្រើប្រាស់ បន្ទប់ទឹកសាធារណៈ មួយកន្លែង មានទី តាំងស្ថិតនៅ តំបន់ Ashanti ភាគខាងត្បូង ប្រទេសហ្គាណា ។ គាត់អះអាង អោយដឹងថា ភ្លាមៗនោះ វាបាន វារចេញមក ខាងក្រៅ និងវាយប្រហារ ខាំលិង្គគាត់តែម្តង ដែលញ៉ាំងអោយ មុខរបួស ពិតជាឈឺចុកចាប់ ជាខ្លាំង។ យ៉ាងណាមិញ បើយោងតាម សេចក្តីរាយការណ៍ នៅលើគេហទំព័រ ghanaweb.com អោយដឹងថា បុរសជាជនរងគ្រោះ រូបនេះ ដោយភ័យខ្លាំងពេក បានស្រែក លាន់មាត់ ថា ពស់ ពស់ ដែលជាចលករ នាំ អោយមាន ភាពភ័យ ស្លន់ស្លោ មួយរំពេច ញ៉ាំងអោយបុរស ដទៃៗទៀត រត់ចេញពីបង្គន់ ។

ដោយឡែក ភ្លាមៗនោះ ខណៈមានអាការៈឈឺចុកចាប់ មុខរបួស ក៏ដូចជា ញាក់ខ្លួនទទ្រើត និងមានអារម្មណ៍ ថាវិលមុខ ធឹងធោង នោះ ជនរងគ្រោះ រូបនេះ ក៏ត្រូវបានគេ បញ្ជូនទៅកាន់ មន្ទីរពេទ្យ​ ក្នុងស្រុកមួយកន្លែង ដើម្បីធ្វើ ការសម្រាក និងព្យាបាលមុខរបួស៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Snake Unt news Int news viral video mirror WC Toilet