CamNews

តារា 

Yaya Urassaya ទទួលកាដូពិសេសពី Nadech Kugimiya

ថៃ ៖ យោងតាមហ្វេសប៊ុកផេករបស់ហាងលក់កាមេរ៉ាមួយបានបង្ហោះរូបថតរបស់លោក Nadech Kugimiya កំពុងកាន់កាមេរ៉ា​ ស្រាប់តែកន្លងមកប៉ុន្មានថ្ងៃក៏ស្រាប់តែឃើញ នាង Yaya Urassaya បង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់របស់នាង ។ 

ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាមេរ៉ានោះគឺជាប្រភេទមួយដែលពិបាករក និងមានតម្លៃថ្លៃណាស់ ។ កាមេរ៉ាមួយនោះត្រូវបានគេដឹងថា គឺជាកាដូថ្ងៃទិវាបុណ្យនៃសេចក្តីស្រលាញ់ដែល Nadech Kugimiya រើសជាពិសេសសម្រាប់មិត្តស្រីជាទីស្រលាញ់គឺនាង Yaya Urassaya ។​

ទោះបីការបង្ហោះមិនបញ្ចេញឈ្មោះឬសរសេរអ្វីច្រើន ប៉ុន្តែនាង Yaya Urassaya មើលទៅហាក់ពេញចិត្តជាមួយនិងកាដូមួយនោះខ្លាំងណាស់ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Nadech Kugimiya Yaya Urassaya