(ភ្នំពេញ)៖ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានទស្សនាវត្តីដ៏ល្បីល្បាញមួយរបស់អាមេរិក រៀបរាប់ពីសោភ័ណភាព និងលើកកិត្តិនាមប្រាប់ទៅពិភពលោកបញ្ជាក់ថា «ជាឆ្នេរស្អាតជាងគេ ឈរលើលំដាប់ថ្នាក់លេខ១ លើសកលលោក ប្រចាំឆ្នាំ២០១៧» ក្នុងចំណោមឆ្នេរសមុទ្រស្អាតជាងគេទាំង២១ឆ្នេរ ជុំវិញពិភពលោក។
យោងតាមការចេញផ្សាយនាពេលថ្មីៗនេះ របស់គេហទំព័រទេសចរណ៍ និងជាទស្សនាវដ្ដីអាមេរិក National Geographic ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីឈ្មោះមួយនោះ បានធ្វើចង្អុលថា «ឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៧»។
លោក នី ផល្លី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៦ ខែមករានេះថា ទស្សនាវដ្ដី National Geographic ជាអង្គភាពព័ត៌មានមួយ ដែលបានដើរយកព័ត៌មាន និងស្រាវជ្រាវពីតំបន់ទេសចរណ៍នានាជុំវិញពិភពលោក ហើយយកទៅវិនិច្ឆ័យ និងធ្វើការវាយតម្លៃតាមប្រព័ន្ធវាយតម្លៃរបស់គេ តួយ៉ាងដូចតំបន់ឆ្នេរសមុទ្រនេះជាដើម តែអ្វីដែលជាមោទនភាពនោះ ឆ្នេរកម្ពុជាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយបន្ថែមទៀត ទៅកាន់ទីផ្សារទេសចរពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយនេះ។
លោក នី ផល្លី បានបន្តថា កិត្តិនាមដ៏ពិសេសសម្រាប់ឆ្នេរសមុទ្រ និងជីវចម្រុះជាច្រើន ដែលមាននៅក្នុងសមុទ្រកម្ពុជានោះ ត្រូវបានសហគមន៍អន្តរជាតិជាច្រើន បានធ្វើការវាយតម្លៃថា ល្អស្អាតពិសេស ជាបន្តបន្ទាប់មកហើយ ជាក់ស្ដែង កាលពីឆ្នាំ២០១១ កន្លងទៅ កម្ពុជាបានចូលជាសមាជិកឆ្នេរស្អាតបំផុតក្នុងពិភពលោក ហើយបច្ចុប្បន្ន កម្ពុជាក៏មានតួនាទីជា អនុប្រធានក្លឹបឆ្នេរសុមទ្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ។
សូមជម្រាបថា រូបភាពដ៏ស្រស់ស្អាតគួរឲ្យចង់គយគនចង់ទៅទស្សនា នៃឆ្នេរសមុទ្រកម្ពុជា ដែលទស្សនាវដ្តី National Geographic លើកមកបង្ហាញទៅកាន់ពិភពលោកនោះ គឺជារូបភាពឆ្នេរសមុទ្រ មាននៅកោះរ៉ុង នៃខេត្តព្រះសីហនុ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
ទឹកផ្លែឈើលាងសម្អាតជាតិពុល ត្រូវបានអ្នកជំនាញវេជ្ជសាស្រ្ដជាច្រើន ណែនាំឱ្យពិសា ដើម្បីកម្ចាត់ជាតិពុល ពីក្នុងរាងកាយ........
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....