CamNews

ភាពយន្ត 

ជំនួបតារា នៃរឿង "Heart Attack" កក្រើក Aeon Mall កាលពីយប់មិញ (Trailer Inside)

ភាពយន្ត ៖ នាថ្ងៃទី៦ ខែតុលា ម្សិលមិញនេះ   រោងភាពយន្ត  លំដាប់  អន្តរជាតិ Major Cineplex by Cellcard ដែលមានទីតាំងក្នុងផ្សារទំនើប AEON Mall ជាន់ទី២ បានសហការជាមួយ ចៃកុន, Westec Media Limited  ស្ថានទូតថៃ   ផលិតកម្ម    GTH និងThai Foundation បានរៀបចំកម្មវិធី ជំនួបតារា “Heart Attack ហាមឈឺ... ហាមឈប់... ហាមស្រលាញ់ពេទ្យ”។

គោលបំណងរបស់កម្មវិធីនេះ គឺចង់ឲ្យអ្នកកាសែតនិង Bloggers ទាំងអស់  បានចូលរួមទស្សនា ការ ជួបសំណេះសំណាលដោយផ្ទាល់ ជាមួយតារាសម្តែងស្រី សម្លេងស្រទន់ វ៉ាយ អូឡេត និងតារាប្រុស មុខស្រស់កំប្លែងស្ងួត “សាន់នី” ដែលហ្វេនទាំងអស់គ្នា ធ្លាប់ស្គាល់ និងសើចហូរ ទឹក ភ្នែកម្តង រួចមក ហើយ នៅក្នុងរឿង “I fine thank you love you” ដែល ម្តងនេះបុរស សង្ហារម្នាក់នេះបាន ផ្លាស់ប្តូរ មក សម្តែងជាតួអង្គកំពូលអ្នករវល់ ជាងគេក្នុងលោក ពិតជាកូរ អ្នកទាំងអស់គ្នា សើចកក្រើក រោង ទៀត មិនខានទេ មិនត្រឹមតែប៉ុណ្ណោះ ប្រិយមិត្ត  នឹងមានឱកាស ទទួលបានហត្ថលេខាវត្ថុអនុស្សាវរីយ៍និង ជាពិសេសថត Selfie ជាមួយពួកគេយកទៅផុត បង្អួតមិត្តភក្តិបានទៀតផង។

លើសពីនេះទៀត ក្រៅ    ពី ការជួបតារា Major Cineplex by  Cellcard ក៏បានអញ្ជើញក្រុមរាំ Elaztix និងមានការលេងហ្គេម ដើម្បីបានរង្វាន់ពីក្រុមហ៊ុន Cellcard ផងដែរ ។

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះ   និង ពត៌មាន  ផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែល លោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook .com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយ  ក៏ អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាព យន្តជារៀងរាល់អាទិត្យ ៕


 

 


Tags: Westec Hollywood movie Disney Sony Legend Major cineplex Heart Attack