CamNews

តារា 

តារាថៃល្បីៗទាំង ៥ ដួង នាំគ្នាបង្កើតក្រុមមួយថ្មី!!

ថៃ ៖ នៅក្នុងសិល្បៈថៃ មានក្រុមច្រើនណាស់ដែលតារាល្បីៗបាននាំគ្នាបង្កើត ហើយពួកគេបានចាប់ផ្តើមជិតដិតនឹងគ្នា បន្ទាប់ពីធ្វើជាមួយគ្នា ។ ហើយថ្មីៗនេះ ក្រុមតារាល្បីៗមួយក្រុមទៀត បានបង្កើតក្រុមមួយទៀត ដោយដាក់ឈ្មោះថា "Gang Ferby" ។ 

នៅក្នុងនោះគឺមានសុទ្ធតែស្រីស្អាតៗហើយល្បីឈ្មោះថែមទៀតផង ។ អ្នកទាំង ៥គឺមានដូចជា Matt Peranee, Taew Natapohn, Toey Jarinporn, Mew Nittha និងនាង Mint Chalida ។  

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ការជួបជុំគ្នានៅក្នុងភោជនីយដ្ឋានមួយ តារាថៃទាំង ៥ ដួងនេះ បានទទួលទានអាហារពេលល្ងាចជាមួយគ្នា កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៨ ។ ទទ្ទឹមនឹងនេះផងដែរ ពួកគេបានធ្វើការចែករំលែកអនុស្សាវីរយ៍ជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តកា្រមរៀងៗខ្លួន ។ យោងតាមការបង្ហោះនោះ ទោះបីជាទើបចាប់ផ្តើមបង្កើតក្រុមពិតមែន ប៉ុន្តែមើលទៅមិត្តភាពរបស់តារាថៃទាំង ៥ ដួងនេះ ដូចជារឹងមាំខ្លាំងណាស់ ។ 

នៅក្នុងពិធីជប់លៀងនោះ Mint Chalida បានឲ្យកាបូបដៃទុកជាកាដូ ហើយវាក៏ជាមុខជំនួយថ្មីរបស់នាងផងដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Mint chalida Toey Jarinporn Joonkiat Taew Natapohn Tameeruks Matt Peranee Mew Nittha