CamNews

តារា 

បែកធ្លាយ!!! តារាចម្រៀងដ៍សែនសុិចសុី Hyuna និង Jessi កំពុងតែលេងល្បែង ទាញព្រ័ត្រ ជាមួយគ្នា?

ព័ត៌មានកំសាន្ត ៖ តារាចម្រៀង ដែលមានរូបរាងសុិចសុីជាងគេ នៅក្នុងវិស័យ Kpop គឺ Hyuna និង Jessi ពេលនេះ កំពុងតែរួមគ្នា ថតរូបឲ្យទស្សនាវដ្តី InStyle ។ 



នៅថ្ងៃទី ២០ ខែមេសា ទស្សនាវដ្តី InStyle បានរៀបចំឲ្យអ្នកទាំង ២ នេះ​ស្លៀក សម្លៀកបំពាក់ ជាលក្ខណៈកីឡា Reebok ។ ហើយពេលនោះ Jessi បានស្លៀកពាក់ជា លក្ខណៈ swagger ដែលមើលទៅហាក់បីដូចជា សាកសមនឹង រូបរាងរបស់នាងខ្លាំងណាស់ រីឯ Hyuna វិញ ក៍មិនចាញ់ Jessi ប៉ុន្មានដែរ ពួកគេទាំង ២ បានធ្វើការថតរូប ជាមួយគ្នាឲ្យទស្សនាវដ្តី InStyle ។ ហើយពួកគេថែមទាំងបានថតរូប ​មួយទៀតជាលក្ខណៈល្បែង ទាញព្រ័ត្រ ថែមទៀតផង ។ 



 

គួរបញ្ជាក់ឲ្យដឹងថា រូបភាពរបស់តារាស្រី ទាំង ២​ នេះ នឹងត្រូវបានចេញជាផ្លូវការនៅលើ ទស្សនាវដ្តី InStyle ក្នុងពេលឆាប់ៗនេះ ៕



 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Hyuna Jessi Seoul South korea Kpop