CamNews

តារា 

សោម ម៉ាល័ក្ខ ត្រៀមធ្វើឲ្យ ទស្សនិកជនភ្ញាក់ផ្អើល

ភ្នំពេញៈ តារាស្រីដែលធ្លាប់តែសម្តែង តួកំសត់ស្រក់ទឹកភ្នែកដាក់ បញ្ចាំងនៅស្ថានីទូរទស្សន៍
ស៊ី ធី អ៊ីន អ្នកនាង សោម ម៉ាល័ក្ខ បន្ទាប់ពីនាងបានផ្អាក ការសម្តែងរឿងមួយរយៈ មកពេល
នេះនាងបានចាប់ផ្តើមអាជីពនេះ សារជាថ្មីម្តងទៀត ដោយនាងទើបតែថតបញ្ចប់ជាមួយ រឿង
ថ្មីហើយនាងជឿជាក់ថា តាមរយៈរឿងនេះ នឹងធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល និងប្លែក
អារម្មណ៍ជាក់ជាមិនខាន។

ថ្លែងប្រាប់ Looking TODAY ជាមួយស្នាមញញឹម ស្រស់សម្បូរស្នេហ៍ អ្នកនាង សោមម៉ាល័ក្ខ
បានប្រាប់ឲ្យដឹងថាការងារសិល្បៈរបស់នាង មិនសូវមមាញឹកប៉ុន្មានទេ ព្រោះថានាងទើបតែ
ថតបញ្ចប់រឿងថ្មីមួយ ដោយនាងសម្តែងជាតួឯកស្រី។ ក្នុងរឿងថ្មីនេះត្រៀមចាក់បញ្ចាំង នៅ
ខែវិច្ឆិកាខាងមុខនេះ នៅរោងកុន ហើយសម្រាប់រឿងថ្មីនេះ នាងគិតថាវាជាទស្សនីយភាព ថ្មី
ប្លែកភ្នែក ចំឡែកអារម្មណ៍ ដល់ទស្សនិកជន ក៏ដូចជាមិត្តៗយុវវ័យ។

ម៉ាល័ក្ខ បានប្រាប់ឲ្យដឹងថា “មូលហេតុបានជាខ្ញុំហ៊ាន និយាយបែបនេះ ដោយសារតែរឿងកន្លង
មកទស្សនិកធ្លាប់តែ ឃើញខ្ញុំសម្តែងតួកំសត់ ស្រក់ទឹកភ្នែកហើយ មានទស្សនិកជនខ្លះ គាត់ថា
គ្រាន់តែឃើញមុខខ្ញុំ ក៏កំសត់ទៅហើយ តែសម្រាប់រឿងថ្មីទើប នឹងថតបញ្ចប់នេះ គឺអ្នកដឹកនាំ
រឿងតម្រូវឲ្យ នាងសម្តែងជាតួបែបជាជនពាល នារីរឹងមាំកាន់កាំភ្លើងបាញ់ ហើយនៅក្នុងរឿងនេះ
អត្តចរិកតួគឺមិនសម្រក់ទឹកភ្នែក ដូចរឿងមុនៗទេ” ។

តួឯកស្រីក្នុងរឿង“បេះដូងអ្នកការពា” រូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា តាមពិតទៅការ
សម្តែងជា តួបែបនេះគឺមានការលំបាកខ្លះៗ ដែលសម្រាប់នាង ព្រោះថាកន្លងមកនាង ធ្លាប់តែ
សម្តែងតួកំសត់ ដូចទស្សនិកជនធ្លាប់ឃើញគឺងាយស្រួយដោយសារតែវាត្រូវនិងចរិកខាងក្រៅ
តែដល់ពេលនាងផ្លាស់ប្តូរ មកសម្តែងជាចរិកផ្សេងពិបាក។ ប៉ុន្តែទោះជាពិបាកនាងក៏ខំប្រឹងថត
រឿងនេះឲ្យចប់ហើយ នាងសង្ឃឹមថា ទស្សនិកជនក៏ដូចជាមិត្តៗយុវវ័យ និងពេញចិត្តជាមួយ
ការសម្តែងនេះ។

ម៉ាល័ក្ខនិយាយថា «ដឹងអត់! គ្រាន់តែថតចប់ភ្លាមខ្ញុំឈឺព្យួរសេរ៉ូម អស់កំលាំង សំណាងថតរឿង
ចប់បានឈឺ បើឈឺចំពេលថតឫក៏ថត មិនទាន់ចប់នោះប្រាកដជា ពិបាកដល់តួក៏ដូចជាអ្នកដឹកនាំ
មិនខានទេ ទោះជាឈឺក៏ខ្ញុំសប្បាយចិត្ត មិនថាធ្វើការទាំងឈឺឫជាទេ សំខាន់ឲ្យតែទស្សនិកជន
ទស្សនាទៅមានការគាំទ្រចូលចិត្តរឿងថ្មីនេះ គឺវាជាកំលាំងចិត្តសម្រាប់ខ្ញុំ និងតួទាំងអស់ហើយ”៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sorm maleak entertainment khmer star actress