CamNews

តារា 

ដេននី តារាសម្ងែងដើមទ្រូង បង្ហាញ លុយដុល្លារទាំងដុំៗ ពីក្នុងភូមិគ្រឹះ

(ភ្នំពេញ)៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសម្តែងស្រីរូបស្រស់ និយមតែង​ខ្លួ​នសិច​ស៊ី បញ្ចេញសម្រស់ធ្វើឲ្យប្រុសៗជ្រួលជ្រើម ប្រាថ្នារចង់ក្រសោបថ្នមកាយា កញ្ញា ដេន នី ថ្មីៗ​នេះ បានបង្ហោះរូបថតជាច្រើនសន្លឹក បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុក ដោយហេតុថា នៅក្នុងដៃរបស់នាង គឺមានកាន់បង្ហាញសុទ្ធតែលុយទាំងដុំៗ ខុស​ប្លែកពីរាល់លើក ដែលនាងតែងបង្អួតភាពសិចស៊ី ជាមួយការប្រើសប្រាស់សម្ភារៈ និយមមានតម្លៃថ្លៃៗនោះ។

សរសេរភ្ជាប់មក ជាមួយរូបភាពនេះដែរ តារាស្រីចង្កាស្រួច កញ្ញា ដេននី ខ្វាន់ បានប្រើប្រយោគ​ប្រៀបធៀប នៃអត្ថប្រយោន៍ពេលមានលុយ និងអត់លុយថា« ស្លាប់ទៅយក​លុយ ទៅមិនបាន តែបើគ្មានលុយមានអារម្មណ៍ដូចមនុស្សស្លាប់។ លុយទិញស្នេហាមិនបាន តែស្នេហាអាចនឹងបាត់បង់​ពេលដែលគ្មានលុយ។ លុយមិនអាចទិញការដេកលក់បាន តែបើគ្មានលុយប្រហែលជាដេកមិនលក់ »។

តារាស្រីដែលទើបក្រសោប បានតំណែងតួកឯកលើកដំបូង កញ្ញា ដេននី បាននិយាយទៀតថា លុយមិនអាចទិញសុខភាពល្អបាន តែដើម្បីសុខភាពឲ្យល្អក៏ត្រូវប្រើលុយ។ លុយមិនអាចទិញការឆ្លាតបាន តែចំណេះដឹងនឹងបរិញ្ញាបត្រ ដែលបានមក គឺត្រូវប្រើលុយ។ មនុស្សល្ងង់មើលទៅដូចឆ្លាត ពេលដែលមានលុយ តែមនុស្សឆ្លាតមើលទៅដូចល្ងង់ ពេលគ្មានលុយ។ លុយមិន​អាចទិញគ្រប់យ៉ាង តែរបស់គ្រប់យ៉ាង គឺត្រូវការលុយ។ រឿងលុយវាជារឿងតូចតាច តែបើគ្មានលុយទើប វាជារឿងធំ មានលុយមិនប្រាកដថា មានសុភមង្គល ដូច្នេះបើយើងមានលុយហើយ គួរធ្វើបុណ្យដាក់ទានឲ្យបានច្រើន..។

បន្ថែមលើនេះតារាស្រីកញ្ញា ដេន នី បានប្រាប់ ទំព័រកំសាន្ត តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះថា «សម្រាប់លុយនៅក្នុងដៃ នាងកាន់នេះ គឺមានចំនួនច្រើន​រហូត​ដល់​៤ម៉ឺនដុល្លារឯណោះ។ ប្រាក់៤ម៉ឺនដុល្លារពិតជាច្រើនមែន ប៉ុន្តែវាក៏មិនបាន ​នៅក្នុងដៃរបស់​នាងរហូតដែរ គឺនឹងត្រូវយកទៅចំណាយ​លើកការប្រើប្រាស់ទិញសម្ភារៈ និងរបស់រប​ផ្សេងៗ ព្រោះ​ក្រុ​មគ្រួសារនាង ជាអាជីពវករនៅខេត្តព្រះវិហារ »។

នៅពេលសួរថាតើ ដេននី អត់ខ្លាច ឬបារម្ភចំពោះសុវត្ថភាពផ្ទាល់ខ្លួនទេ បានហ៊ានបង្ហោះ​រូបកាន់ដុំដុល្លារ ជាសាធារណៈដូច្នេះ? ជាចម្លើយកញ្ញា ដេន​នី បានប្រាប់មកវិញថា «អត់អីផង ព្រោះ​លុយនេះមិនត្រូវបានដាក់តាមខ្លួន ឬនៅក្នុងដៃនាងរហូតផង តែបន្តិចទៀត ត្រូវចំណាយទិញអីវ៉ានអស់ទៅវិញហើយ »។ ដេននី បានបន្ថែមថា «សម្រាប់លុយគ្រាន់តែជារបស់ក្រៅខ្លួន តែគ្មានមនុស្សណាម្នាក់ ដែលមិនត្រូវការលុយនោះទេ ប៉ុន្តែនៅពេលយើងមានវា​ហើយ គួរតែប្រើប្រាស់វា ឲ្យមានប្រយោជន៍»

ជាមួយគ្នានឹងការលើកឡើងដូច្នេះ កញ្ញា ដេន នី ក៏បានបង្ហើបប្រាប់ពីគម្រោង ត្រៀមនាំយក​អំ​ណោយជាសំម្ភារៈមានអង្ករ មី ទឹកត្រី និងទឹកស៊ីអៀវមួយចំនួន ដើម្បីទៅចែកជួន​ក្រុមគ្រួសារ​អ្នកទីទ័លក្រ និងចាស់ជរាគ្មានទីពឹង នៅខេត្តធំពង់ធំ ចំនួន២០គ្រួសារ អំឡុងសប្តាហ៍នេះផងដែរ។ ចំណែកលុយដែលចំណាយទាំងប៉ុន្មាន គឺជាលុយផ្ទាល់ខ្លួនរបស់នាង​និងក្រុមគ្រួសារ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Denny Star news local news