CamNews

តារា 

នាង Esther ទទួលបានបាច់ផ្កាពីមិត្តប្រុស ព្រមទាំង...

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីរូបស្រស់ នាង Esther Supreeleela និងគូសង្សារហាក់កាន់តែផ្អែមល្អែមគ្នា កាន់តែខ្លាំងក្រោយគ្រួសារទាំងសងខាងក៏ពេញចិត្តឲ្យអ្នកទាំងពីរទាក់ទងគ្នាយ៉ាងបើកចំហ ។ 

ដោយយោងតាមប្រភពច្បាស់លាស់ពីប្រទេសថៃបានឲ្យដឹងថា នាង Esther Supreeleela និងលោក ken phupoom បានដឹកដៃគ្នាទៅទទួលទានអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានមួយយ៉ាងរ៉ូមេទិចជាទីបំផុត តែពីរនាក់ ពិតជាផ្អែមល្អែមខ្លាំងមែនទែន ។ 

នៅក្នុងនោះផងដែរ យើងក៏ឃើញមានបាច់ផ្កាមួយបាច់ធំដែលក្នុងនាមជាមិត្តប្រុសគឺ លោក ken phupoom ចង់បញ្ជាក់ក្តីស្រលាញ់ឲ្យទៅមិត្តស្រីរបស់ខ្លួនថា តើលោកស្រលាញ់នាងដល់កម្រិតណា ។ ក្រោយទទួលបានបាច់ផ្កាយ៉ាងស្រស់ស្អាតមួយបាច់ធំពីមិត្តប្រុសហើយ នាង Esther Supreeleela ក៏បានបង្ហោះរូបជាគូជាមួយគ្នាក្នុងថ្ងៃនោះ ដោយរៀបរាប់សេចក្តីដែលសង្សាររបស់នាងតែងតែប្រគល់ឲ្យនាងរហូតមក ហើយនាងពិតជារំភើបចិត្តចំពោះក្តីស្រលាញ់របស់លោក ken ដែលបានផ្តល់ឲ្យនាងយ៉ាងខ្លាំង ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: ken phupoom sean jindachot Esther Supreeleela