CamNews

តារា 

តើជាពិតដែល នាង Esthersupree និងលោក Sean ធ្លាប់ជាគូស្នេហ៍ដ៏ផ្អែមល្អែមស្ទើរបាត់មុខគ្នាមិនបាន?

ថៃ ៖ តើគឺជាពិតដែលមិនអាចប្រកែកបានមែនទេ ដែលថានាង Esthersupree និងលោក Sean ធ្លាប់ជាគូស្នេហ៍ដ៏ផ្អែមល្អែមស្ទើរបាត់មុខគ្នាមិនបាន?

ជាការពិតណាស់ តារាសម្តែងរាងស្អាត សាច់សខ្ចីនាង Esthersupree និងលោក Sean jindachot មិនមែនត្រឹមតែគូស្នេហ៍នៅក្នុងរឿងទេ ពួកគេធ្លាប់ជាគូសង្សារពិតប្រាកដមែន ប៉ុន្តែជាអកុសសអ្នកទាំង ២ ក៏បានបែកគ្នាដោយសារតែកក្តាគ្រួសារខាងស្រី ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Esthersupree គឺជាស្រីស្អាត​ ជាតារាស្រីល្បីឈ្មោះ និងជាកូនស្រីដែលស្ថិតនៅក្នុងវង់ត្រកូលខ្ពង់ខ្ពស់ រីឯលោក Sean គ្រាន់តែជាតារាសម្តែងធម្មតាៗ ដូច្នេះហាក់ធ្វើឲ្យម្តាយរបស់នាង Esthersupree កើតចិត្តប្រកាន់វណ្ណៈ រហូតឃាត់ឃាំងមិនឲ្យអ្នកទាំង ២ បន្តស្នេហានេះទៅមុខទៀតទេ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាង Esthersupree និងលោក Sean jindachot នៅតែបន្តសម្តែងជាមួយគ្នាដូចធម្មតា ប៉ុន្តែរឿងស្នេហាវិញពិតជាមិនអាចផ្សះផ្សារវិញបានឡើយព្រោះ តារាស្រីរូបនេះក៏មានសង្សារថ្មីរួចទៅហើយដែរ បុរសម្នាក់នោះគឺជាមនុស្សដែលគ្រួសារនាងពេញចិត្តខ្លាំង និងចង់ឲ្យនាងរៀបការជាមួយ ហើយម្នាក់នោះឈ្មោះថា លោក Ken phupoom ។ ហើយពេលនេះនាង Esthersupree កំពុងតែស្វែងយល់ចិត្តគ្នា ៕









Tags: Ken phupoom Esther Supreeleela