CamNews

តារា 

នាង Anne Thongprasom និយាយអំពីរឿងរៀបការ

ថៃ ៖ តារាសម្តែងថៃជើងចាស់នាង Anne Thongprasom បានស្រលាញ់គ្នាជាមួយនិងមិត្តប្រុសរបស់នាងគឺ លោក Ae Tinpun Thunthinirun ជាង ១០ កន្លងទៅហើយ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់បានរៀបការនៅឡើយទេ ។ 

នាង Anne Thongprasom ជាអ្នកសម្តែងផងនិងដឹកនាំរឿងផង ហើយថ្មីៗនេះ តារាស្រីវ័យ ៤០ ទើបតែបញ្ចប់ការថតរឿង "ស្នេហ៍ប្រែកាយ" ដែលមាននាង Yaya និង Nadech ជាតួឯកប្រុសស្រីក្នុងរឿងនោះ ។ 

តួស្រីក្នុងរឿង "ស្នេហាអនឡាញ" រូបនេះថា ពេលនេះនាងមានពេលទំនេរពីការងារច្រើន ប៉ុន្តែនាងនៅមិនទាន់បាននិយាយជាមួយនិងមិត្តប្រុសរឿងរៀបការនៅឡើយទេ ។ តារាស្រីរូបនេះបន្តទៀតថា សង្សារវ័យចំណាស់របស់នាងត្រៀមខ្លួនរួចជាស្រេចហើយរឿងរៀបការ ប៉ុន្តែចំពោះនាងនៅមិនទាន់ចង់នោះទេ ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Yaya Nadech Ann Thongprasom