CamNews

តារា 

តារាល្បីលោក Jay Chou ត្រូវប្រពន្ធទម្លាយរឿងដ៍អស្ចារ្យមួយ អំពីកូនស្រីរបស់ខ្លួននៅលើ Facebook

ព័ត៌មានកំសាន្ត ៖ កូនស្រីរបស់តារាល្បីលោក Jay Chou ដែលមានឈ្មោះថា Hathayway ត្រូវបានម្តាយរបស់នាងទម្លាយរឿងដែលមិនគួរឲ្យជឿនៅលើគណនី Facebook កាលពីពេលថ្មីនេះ ។ 

Hathayway ដែលត្រូវជាកូនស្រីរបស់តារាល្បីលោក Jay Chou ត្រូវបានម្តាយរបស់នាងបង្ហោះរូបថតមួយសន្លឹកដែលស្រស់ស្អាត ហើយក៍ថែមទាំង មានការហួសចិត្តក្រោយពីឃើញ Hathayway លើកដៃរបស់នាងឡើងដូចជា មានការត្រេកអរយ៉ាងខ្លាំងក្រោយពីបានឃើញប៉ារបស់ខ្លួនបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ។  



ដោយយោងទៅតាមគេហទំព័រ Asian E-News Portal បានឲ្យដឹងថា​ កាលពី ៦ ថ្ងៃកន្លងផុតទៅប្រពន្ធរបស់លោក Jay Chou គឺអ្នកស្រី Hannah Quinlivan បានបង្ហោះរូបថតកូនស្រីរបស់ពួកគេកូនស្រីរបស់ពួកគេឈ្មោះថា Hathaway នៅលើគណនីហ៊្វេសប៊ុក ហើយរូបថតមួយសន្លឹកនោះគឺនាងកំពុងតែអង្គុយមើលទូរទស្សន៍ ។ ហើយអ្នកស្រី Hannah Quinlivan ក៍បានភ្ជាប់មកជាមួយនិងចំណងជើងនៅក្នុងរូបថតនោះថា កូនស្រី Hathayway កំពុងតែរង់ចាំលោកប៉ា Jay Chou បង្ហាញខ្លួនតាមទូរទស្សន៍ ហើយពេលនេះលោកប៉ា ក៍បានចេញមុខមកហើយដែរ ។ 

គួររំលឹកឲ្យដឹងថា នៅពេលដែលលោក Jay Chou បានបង្ហាញមុខតាមទូរទស្សន៍នោះ កូនស្រីរបស់លោក Hathaway ក៍បានលើកដៃរបស់នាងឡើង ហើយមើលទៅហាក់បីដូចជា មានការត្រេកអរ និងពោលពេលទៅដោយក្តីរំភើបយ៉ាងខ្លាំង ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Jay chou Hannah Quinlivan Hathaway