CamNews

តារា 

ការពិតចឹងសោះ បានជា Bella និង Weir មិនសារភាពថា អ្នកទាំងពីរគឺជាគូស្នេហ៍ ទាំងដែលទាក់ទងគ្នាជាង ៥ ឆ្នាំ!!

កំសាន្ត ៖ មានអ្នកគាំទ្រមិនតិចទេដែលកំពុងមានចម្ងល់ថា ហេតុអ្វីបានជា Bella និង Weir មិនសារភាពថា អ្នកទាំងពីរគឺជាគូស្នេហ៍ ទាំងដែលទាក់ទងគ្នាជាង ៥ ឆ្នាំ? 

ឥលូវនេះយើងមកស្តាប់បទសម្ភាស៍របស់ លោក Weir sukollawat និង Bella ranee នៅខាងក្រោមទាំងអស់គ្នា ៖ 

អ្នកកាសែត ៖ តើអ្នកទាំងពីរទទួលបានថ្លៃខ្លួនដល់ទៅ ១០ លានបាត សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មថ្មី? 

លោក Weir ៖ មិនដល់ថ្នាក់នឹងទេ!!! វាគ្រាន់តែថ្លៃធម្មតា ដូចដែលពួកយើងធ្លាប់បានធ្វើការកន្លងមក ។ ពួកយើងក៏នៅមិនទាន់ដឹងតែថា នឹងមានការងារជាគូជាមួយគ្នាទៀត ឬអត់ទេ នៅក្នុងឆ្នាំថ្មីនេះ ។ និយាយទៅវាអាស្រ័យទៅលើកាលវិភាគថា តើពួកយើងមានពេលទំនេរដូចគ្នាដែរ ឬទេ ដោយសារតែពួកយើងនឹងថតរឿង ២ ទៀតក្នុងឆ្នាំនេះ ។ ហើយនិយាយទៅចំពោះពាក្យថា គូស្នេហ៍ យើងមិនបានប្រើវាតាំងពីពេលចាប់ផ្តើមមកម្ល៉េះ ។ ខ្ញុំនិង Bella ស្គាល់គ្នាជាង ៥ ឆ្នាំ ហើយពួកយើងនិយាយគ្នា ក្នុងនាមជាបងប្រុសនិងប្អូនស្រី ។ ពួកយើងពិតជាជិតដិតនឹងគ្នាពិតមែន ហើយខ្ញុំក៏មានតែនាងម្នាក់ ។ នៅពេលដែលខ្ញុំនិយាយពាក្យទៅកាន់នរណាម្នាក់ ខ្ញុំពិតជាងចង់ធ្វើវាឲ្យត្រឹមត្រូវនិងជាក់លាក់ ។ មួយវិញទៀត ខ្ញុំពិតជាចង់ឲ្យម្តាយរបស់ Bella មើលឃើញថា ខ្ញុំអាចមើលថែកូនស្រីរបស់គាត់ ។ ខ្ញុំបានទទួលទានអាហារពេលល្ងាចជុំគ្នា ហើយវាគឺជាពេលវេលាដ៏ល្អខ្លាំងណាស់ ។ 

អ្នកកាសែត ៖ ក្នុងរយៈពេល ៥ ឆ្នាំ តើគាត់បានធ្វើអ្វីខ្លះដើម្បីអ្នក? 

នាង Bella ៖ ជាការពិតណាស់ ។ គ្រប់យ៉ាងគឺទៅតាមភាពជាក់ស្តែង ។ គាត់នៅតែដូចពីមុន ដូចគ្រាដំបូងដែលយើងបានស្គាល់គ្នា ។ ម្យ៉ាងវិញទៀត ខ្ញុំតែងតែពិភាក្សាជាមួយនឹងគាត់ ប្រសិនបើខ្ញុំមានបញ្ហាខ្លះៗដែលដោះស្រាយមិនចេញ ។ 

អ្នកកាសែត ៖ តើអ្នកមានធ្លាប់គិតថា ចង់លឺពាក្យថា គូស្នេហ៍ ចេញពីមាត់របស់ លោក Weir ទេ??

នាង Bella ៖ អត់ទេ!! ខ្ញុំគឺជាអ្នកប្រាប់គាត់ថា ខ្ញុំមិនចង់ឲ្យពាក្យថា គូស្នេហ៍មកកំណត់អ្វីៗគ្រប់យ៉ាងនោះទេ ហើយពួកយើងពិតជាមានសុភមង្គលខ្លាំងណាស់ ចំពោះការរស់នៅសព្វថ្ងៃនេះ ។ 

ការពិតចឹងតើ បានជា Bella និង Weir មិនប្រើពាក្យថា អ្នកទាំងពីរគឺជាគូស្នេហ៍ ទាំងដែលទាក់ទងគ្នាជាង ៥ ឆ្នាំទៅហើយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: weir sukollawat Bella ranee