CamNews

តារា 

Mario Maurer និង Sandara Park ប៉ះគ្នាជាថ្មីម្តងទៀត

ថៃ ៖ អតីតសមាជិកក្រុម 2NE1 គឺនាង Sandara Park និងកំលោះសង្ហាប្រចាំប្រទេសថៃ លោក Mario Maurer ត្រូវបានចាប់ដៃគូគ្នាជាមួយនិងសាប៊ូកក់សក់មួយ និងធ្វើជាអ្នកតំណាងឲ្យខោអាវប្រ៊េនធំមួយថែមទៀតផង ។ 

ហើយថ្មីៗនេះគេសង្កេតឃើញថា តារាសម្តែងល្បីឈ្មោះទាំងពីរដួងនេះ បានថតរូបជាមួយគ្នា ព្រមទាំងបង្ហោះរូបថតនៅលើគណនីអុិនស្រ្តកា្រមរៀងៗខ្លួន ដោយភ្ជាប់មកជាមួយនិងចំនងជើងផ្អែមល្អែម ។ 

ក្រោយពីបានឃើញការបង្ហោះបែបនេះហើយ ធ្វើឲ្យហ្វេនមានចម្ងល់ថា​តើ នាង Sandara Park និងលោក Mario Maurer ត្រលប់ទៅចាប់ដៃគូជាមួយគ្នាក្នុងកម្មវិធីអ្វីមួយទៀតឬយ៉ាងណា ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Mario Maurer JunJera Junpitakchai Sandara Park