CamNews

តារា 

ឌួង ហ្សូរីដា ឆេះដុំ ក្រោយពាក្យចចាមអារ៉ាម «នាង​មិន​ចង់​បាន​ប្ដី»

(ភ្នំពេញ)៖ ពិធីការិនី​ល្បាញល្បាញ នាង ឌួង ហ្សូរីដា ​ត្រូវបានគេដឹងថា នាងមានការងារជាពិធីការិនីច្រើនស្ថានីយទូរទស្សន៍ជាងគេ ក្នុងរួមមានដូចជាស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍, ប៉ុស្ត៍លេខ៥,ហង្សមាស ជាប្រធានសមាគមន៍ តារាបង្ហាញម៉ូដកម្ពុជា,ជាម្ចាស់ហាងដាម៉ាណាកាត់ដេរ ថែមទាំងជា តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព ។ ថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គម Facebook ជាអ្នកគាំទ្រនាង បានចំអែចំអន់នាង ដោយហៅជាពាក្យសាមញ្ញថា ឌួង ហ្សូរីដា ជាក្រមុំចាស់ ព្រោះរហូតមកដល់ពេលនេះ នាងពុំដែលមានលេចឮដំណឹងថា មានបុរសណាម្នាក់អាចធ្វើជាគូអនាគតរបស់នាងបានឡើយ។ ការហៅនាងបែបនេះ ធ្វើឲ្យ ឌួង ហ្សូរីដា ឆេះដុំភ្លើង ខឹងនឹងអ្នកដែលហៅនាងបែបនេះ​។

​មួយរយៈចុងក្រោយនេះ​ ជីវិតសិល្បៈ ឌួង ហ្សូរីដា ហាក់មានភាពរសេមរសាម ដូចសម្លរកំពឹស ដោយ​ត្រូវរងពាក្យ ចចាមអារ៉ាមទាក់ទងនឹងជម្លោះជាមួយនាង ហេង កែវនីតា និង ការរិះគន់ក្នុងការបញ្ចេញសំនៀង ជាភាសាអង់គ្លេស ក្នុងកម្មវិធីប្រគល់ពានរង្វាន់តារាសាំងហ្គាពួរ ថានាងកាច់តុងជ្រុលស្ដាប់មិនដឹងថា ​ចង់និយាយពីអ្វី ។ ឌួង ហ្សូរីដា ក៏ចេញមុខតបតគ្រប់រឿងមិនឲ្យគេថា នាងជាមនុស្សមិនល្អឡើយ ពិសេសរឿងមានជម្លោះជាមួយ ហេង កែវនិតា ឬ ហេង ផាន់ណា នាងយកវេទិការទូរទស្សន៍មួយ វាយបកវិញចំៗថា ​មិនបាននិយាយអ្វី ឬមានជម្លោះជាមួយ ផាន់ណា ឡើយ ។

បន្ទាប់ពីរឿងមួយ មិនទាន់ស្ងាត់ផង រឿងថ្មីក៏ចូលមកដល់ទៀត សម្រាប់ពីធីការនីរូបស្រស់ ហ្សូរីដា ដោយត្រូវគេចាត់ទុកថា ជាតារាស្រីដែលរវល់រឿងការងារ ភ្លេចរៀបការ ដែលភាសាសាមញ្ញ​ហៅថា «ក្រមុំចាស់» ដែលធ្វើឲ្យនាងឆេះដុំ ព្រោះ​មិនមែនមិនចង់បានបុរសល្អម្នាក់ មករួមដំណើរជីវិតនោះទេ តែបុរសល្អៗទាំងឡាយ ​រកមិនទាន់បាន ព្រោះនាងគ្មានដំណឹងល្អ រឿងស្នេហាទាល់តែសោះ ។

​បន្ទាប់ពីមានព័ត៌មាន ជាបន្តបន្ទាប់ប៉ះពាល់ដល់កិត្តិយសនាងរួចមក ឌួង ហ្សូរីដា បាននិយាយក្នុងបណ្ដាញសង្គមរបស់នាង ថា «ដូចជាដដែលៗពេក ប្រហែលគ្មានរឿងសរសេរ ទើបសរសេរតែរឿងដដែលចុះផ្សាយ»។ ពាក្យសម្ដីនាងតែប៉ុន្មានមាត់ តែបានបង្ហាញថា ឌួង ហ្សូរីដា មិនមែនសប្បាយចិត្តពេលគេថា នាងមិនចង់បានប្ដីនោះទេ ។

ចំពោះរឿងរ៉ាវស្នេហា អតីតបរវកញ្ញាប្រជាប្រិយ ឌួង ហ្សូរីដា ហាក់មិនមានភាពលេចធ្លោរណាមួយឡើយ ពោលមានតែរឿងមន្ត្រីធំសុំស្នេហ៍ នឹងរឿង​ភ្ជាប់ពាក្យជាមួយនឹង បុរសអាមេរិក តែក្រោយមកនាងក៏ស្ងាត់ឈឹង មិនមាន​រឿងរ៉ាវណាមួយធ្លាយចេញទៀតមកសោះ ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Doung zorida Star news local news