CamNews

តារា 

កំលោះសង្ហា James ma ដាក់មួយឃ្លា ហាក់ទាក់ចិត្តក្រមុំៗដល់ហើយ

កំសាន្ត​ ៖ តាំងពីចាប់ផ្តើមបង្កើតអាខោនអុិនស្រ្តាក្រាមថ្មីមក យើងសង្កេតឃើញថា ឃើញមានចំនួនអ្នកចុច Follow លោក James ma យ៉ាងច្រើនហួសពីការស្មានទៅទៀត ។ 

យោងតាមការចុះផ្សាយរបស់គេហទំព័រ gossipstar បានឲ្យដឹងថា ការបង្កើតគណនីផ្លូវការរបស់តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះ ទទួលបានចំនួនអ្នក​ Follow ដល់ទៅ ៨២.២K ឯណោះ បើគិតត្រឹម ១៨ ម៉ោង ។ ហើយនៅក្នុងនោះផងដែរ យើងក៏សង្កេតឃើញមានតារាល្បីនៅក្នុងវិស័យសិល្បៈថៃ គេនាំគ្នាចុច Follow ដូចគ្នា ពោលគឺមិនមែនត្រឹមតែអ្នកគាំទ្រនោះទេ ។ 



ហើយអ្វីដែលកាន់តែទាក់ទាញជាងនេះគឺ តួប្រុសក្នុងរឿង "សុំជាបុរសម្នាក់ក្នុងចិត្តអូន" បានបង្ហោះរូបថតដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ខ្ញុំគិតថាដល់ពេលវេលាហើយដែលត្រូវចាប់ផ្តើមបង្កេីតគណនីអុិនស្រ្តាក្រាមជាផ្លូវការ!!!! ហើយខ្ញុំនឹងព្យាយាមធ្វើការចែករំលែក សកម្មភាពជីវិតរស់នៅប្រចាំ ជាមួយនឹងអ្នកទាំងអស់គ្នា ហើយខ្ញុំរឹតតែសង្ឃឹមថា វាគឺជាការធ្វើដំណើរដ៏អស្ចារ្យ ហើយក៏អរគុណអ្នករាល់គ្នា សម្រាប់ការរង់ចាំ" ។ ហើយនៅក្នុងឃ្លាទាំងនោះផងដែរ ក៏មាននារីៗជាច្រើនមានការចាប់អារម្មណ៍ជាមួយពាក្យសម្តីដ៏ផ្អែមល្អែមបង្កប់ន័យរបស់តារាថៃរូបនេះផងដែរ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: James ma