CamNews

តារា 

ព្រីម លីហ្សា ផ្អាកពីសិល្បៈ ដើម្បីតម្រូវ តាមចិត្តប្រុសស្នេហ៍ ?

ភ្នំពេញ៖ តារាសម្តែង និយមលេងខ្លួន បែបនារីសិចស៊ី ទាន់សម័យ កញ្ញា ព្រីម លីហ្សា កាលពីកន្លងមក ត្រូវបាន មហា ជនដឹងស្ទើរគ្រប់គ្នាថា នាងក៏ជាតារាស្រី របស់ខ្មែរម្នាក់ ក្នុងចំណោមតារាស្រី ផ្សេងទៀត ដែលតែងជួបប្រទះ រឿងរ៉ាវអាស្រូវស្នេហា ជាបន្តបន្ទាប់ ហើយក៏ធ្លាប់មានការសង្ស័យថា តារាស្រីរូបនេះ បានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាក ជាមួយបុរសម្នាក់ មានឋានៈ ឯកឧត្តម បម្រើការងារ នៅក្នុងស្ថាប័នរដ្ឋទៀតផង។

ក្រោយមកទៀត ក៏បានលេចឮព័ត៌មានថ្មីទៀតថា នាងបានមានទំនាក់ទំនង ស្នេហាផ្អែមល្អែម ជាមួយបុរសអាណិកជន ខ្មែរ រស់នៅក្រៅស្រុកម្នាក់ ហើយម្យ៉ាងទៀតតារាស្រី កញ្ញា ព្រីម លីហ្សា ក៏ទទួលបានការជួយឧបត្ថម្ភ ជ្រោមជ្រែងគ្រប់ បែបយ៉ាង ពីបុរសម្នាក់នោះផងដែរ ។ តែជារឿយៗនៅពេលមានព័ត៌មាន បែបនេះលេចឮមិនបានយូរប៉ុន្មាន វាក៏ ស្ងប់ស្ងាត់ រលត់សាបសូន្យ ទៅវិញដូចរលកស្ងប់ខ្យល់។

ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី កាលពីថ្មីៗកន្លងទៅនេះ ក៏បែកធ្លាយដំណឹង ដ៏រសើបថា តារាសម្តែងស្រីស្អាតសាច់សរ ដើមទ្រូងធំ ទ្រលុកទ្រលន់កញ្ញា ព្រីម លីហ្សា ក្រៅពីភាពហ៊ឺហា និងសំបូរលុយចាយមិនខ្វះកាន់ពេញៗ ដៃនាងក៏ ត្រូវបានប្រុសស្នេហ៍ដែលជាម្ចាស់ចិត្ត កំពុងតែបំពេញបន្ថែមលុយកាក់មាសប្រាក់ ផ្តល់ឲ្យនាងទ្វេដង សម្រាប់ជីវភាព រស់នៅហ៊ឺហារសប្បាយប្រចាំថ្ងៃ។ ម្យ៉ាងទៀតបុរសម្ចាស់ស្នេហ៍នាងម្នាក់នេះ ថែមទាំងបានបញ្ជូនអង្គរក្ស ចំនួនពីរនាក់ ដើម្បីដាក់តាមហួងហែង ការពាររូបនាង ជាប្រចាំទៀតផង ។

បើផ្អែកតាមប្រភពចុងក្រោយ ពីអ្នកសិល្បៈជិតដិត ជាមួយតារាស្រីរូបនេះ បានបង្ហើបថា លោកមន្រ្តីធំដែលមានឋានៈ ឯកឧត្តមជាគូសេ្នហ៍ចាស់របស់នាង ខាងលើនោះ ពិតជាស្រឡាញ់ពេញចិត្តស្រីស្អាត ព្រីម លីហ្សា ខ្លាំងណាស់។ ប៉ុន្តែគេពុំទាន់ដឹងថា ទំនាក់ទំនងស្នេហានេះ អាចនិងឈានទៅដល់កម្រិតណា នៅឡើយទេ សម្រាប់ពេលអនាគត ព្រោះថា បើគិតរហូតមកទល់ពេលនេះ គឺពួកគេម្តងឮថាបែបគ្នា តែចុងក្រោយនេះបែជាធ្លាយដំណឹង ត្រូវរ៉ូវគ្នាវិញព្រម ជាមួយការផ្តាច់ខ្លួន ចេញពីសិល្បៈពីសំណាក់ នាង ព្រីម លីហ្សា ដើម្បីផ្គាប់តម្រូវតាមចិត្ត ប្រុសស្នេហ៍។

ជុំវិញព័ត៌មាន លេចឮ ទាក់ទងនឹងរឿងស្នេហា រហូតធ្វើឲ្យនាងមានគម្រោង ត្រៀមផ្អាកពីសិល្បៈ ខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់អាចទំនាក់ទំនង សុំការបំភ្លឺពី ព្រីម លីហ្សា បាននៅឡើយទេ កាលពីរសៀល ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយសារទូរស័ព្ទរបស់នាង ត្រូវបានកាត់ផ្តាច់ការទាក់ទង ។

គេនៅចាំថា រឿងចម្រូងចម្រាស ស្នេហារបស់តារាស្រី ដែលចូលចិត្តបង្អួត ពីភាពហ៊ឺហារប្រើប្រាស់សម្ភារៈទំនើប តម្លៃ ថ្លៃៗ ព្រីម លីហ្សា គឺតែងមានភាពលេចធ្លោជាងគេ នៅក្នុងពិភពសិល្បៈ ដែលបញ្ហាមួយនេះ ក៏មានមតិទស្សនិកជន មួយចំនួនបានធ្វើការសន្និដ្ឋានថា អាចមកពីតារាស្រីរូបនេះ ជាមនុស្សដែលមានមន្តស្នេហ៍ខាងរូបសម្រស់។ ពិសេសអ្វី ដែលជាការសំខាន់ ជាងនេះ គឺនៅត្រង់ថា នាងហ៊ានបញ្ចេញមន្តស្នេហ៍ សម្រស់ដើមទ្រូងទ្រលុកទ្រលន់ គួរឲ្យក្រឺត ខ្នាញ់ ទ្រាំមិនបាន ទើបធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនាំគ្នាតាមអន្ទង ឆក់យកបេះដូង តារាស្រីរូបនេះ ដើម្បីក្រេប ក្លិនលម្អង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Prim liza Star news local news