CamNews

តារា 

ម្ចាស់​បទ​ PPAP លេច​មុខ​ជា​ថ្មី​ តាមរយៈបទ​របស់​តារាចម្រៀង​ PSY ដែល​មាន​អ្នក​មើល​រហូត...

ព័ត៌មានកំសាន្ត ៖ លោក Pikotaro ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្រើន​តាម​រយៈ​បទ​ និង​ចង្វាក់​រាំ “Pen-Pineapple-Apple-Pen” បាន​មក​ចូល​រួម​សម្តែង​ក្នុង​​បទ​ថ្មី​មួយ​របស់​ លោក PSY ក្រោម​ចំណង​ជើង​ថា “I Luv It”។

ទោះ​បី​ជា​លោក Pikotaro មាន​វត្តមាន​ត្រឹម​ប៉ុន្មាន​វិនាទី​ក្នុង​បទ​ចម្រៀង​នោះ​ក៏​ដោយ ក៏​លោក​អាច​រក​ចំណូល​បាន​ច្រើន​ផង​ដែរ។ មក​ទល់​នឹង​ពេល​នេះ បទ​ចម្រៀង​ “I Luv It” មាន​អ្នក​មើល​ច្រើន​ជាង​២០​លាន​អ្នក ក្នុង​រយៈពេល​មិន​ដល់​១​សប្តាហ៍​ផង។



គួរ​បញ្ជាក់​ផង​ដែរ​ថា លោក PSY ត្រូវ​បាន​មហាជន​ស្គាល់​ពាស​ពេញ​សកល​លោក​កាល​ពី​ឆ្នាំ​២០១២ តាម​រយៈបទ​“Gangnam Style” ហើយកាល​ពី​ឆ្នាំ​ទៅ​លោក Pikotaro បាន​ល្បី​រន្ទឺ​ដោយ​សារ​តែ​បទ “Pen-Pineapple-Apple-Pen”។ តើ​នឹង​មាន​អ្វី​ប្លែក ពេល​ដែល​អ្នក​ទាំង​ពីរ​សម្តែង​ក្នុងបទ​ជា​មួយ​គ្នា? ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៕


 

ប្រែសម្រួល៖ High

ប្រភព៖ kotaku


Tags: PSY Seoul South korea Kpop PAPP