(សុខភាព)៖ អ្នកមិនចូលចិត្តការរួមភេទ នៅពេលដែលអស់រដូវ មែនទេ? វាមិនត្រឹមត្រូវទេ ពីព្រោះការរួមភេទអាចជួយ ដល់ស្ត្រីអស់រដូវនៅក្នុងបញ្ហា សុខភាពមួយចំនួន។
យោងតាមសំដីរបស់លោកស្រីវេជ្ជបណ្ឌិត June Reinisch និង ជាអតីតនាយក នៅវិទ្យាស្ថាន Kinsey នៃសកលវិទ្យាល័យ Indiana បាន និយាយថា ចំពោះស្ត្រីដែលស្ថិតក្នុងវ័យរាំងឈាមរដូវ ដែលបាន ទទួលបានតម្រេកផ្នែកផ្លូវកាមបានជាទៀងទាត់ គឺអាចកាត់បន្ថយនូវ ឱកាសនៃការ កើតមាននូវជំងឺ បង្ករោគតាមបង្ហួរនោម និង ការបង្ករោគនៅក្នុងទ្វារមាសបាន។
លោកស្រីជឿថា ការធ្វើសកម្មភាពផ្នែក ផ្លូវភេទជាទៀងទាត់ គឺអាចផ្តល់ឲ្យអ្នកនូវការបន្តចេញនូវទឹករំអិល នៅក្នុងតំបន់នៃទ្វារមាស ដោយប្រឆាំង នឹងភាពស្ងួតហែង ដែលអាចនឹងនាំឲ្យមាននូវ ការចម្លងរោគបាន។ ការកើនឡើងនូវ ភស្តុតាងជាច្រើន បានចង្អុលបង្ហាញថា សកម្មភាពនៃការ រួមភេទអាចធ្វើឲ្យ មានអត្ថប្រយោជន៍ក្នុងការ ព្យាបាលបាននូវរោគសញ្ញាមួយចំនួន របស់ភាពរាំងឈាមរដូវនេះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី