CamNews

ព័ត៌មានជាតិ 

ស៊ន សៀវម៉ី នឹងចូលគាល់ ព្រះមហាក្សត្រខ្មែរ នៅថ្ងៃទី១៨ ខែតុលា

ភ្នំពេញ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៤នេះថា កញ្ញាស៊ន សៀវម៉ី ដែលបាន ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកតៃក្វាន់ដូ នឹងចូលគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា សម្តេចព្រះបាទ នរោត្តម សីហមុនី តាម​ការ​អនុញ្ញាត​របស់ព្រះអង្គ។

សូមបញ្ជាក់ថា កញ្ញា ស៊ន សៀវម៉ី បានជាប់ចំណាត់ថ្នាក់លេខ១ នៅទីក្រុងអ៊ីនឈន ប្រទេសកូរ៉េខាងត្បូង ក្នុងចំណោមប្រទេស ចូលរួមប្រកួតប្រជែង ជាង៤០ប្រទេស ដែលការជាប់ចំណាត់ថ្នាក់នេះហើយ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋនៅទូទាំងប្រទេសកោតសរសើរ ហើយកេរ្តិ៍ឈ្មោះរបស់នាង ល្បីល្បាញ​នៅទូទាំង​ប្រទេស​ ជាពិសេសនៅលើបណ្តាញ ទំនាកទំនងសង្គមហ្វេសប៊ុក៕





ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល

 


Tags: social news PP Cambodia