CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ឃាត់ខ្លួន បុរសម្នាក់​ ក្រោយពីប្លន់យន្តហោះ បានសម្រេច (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ បុរសមា្នក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីគាត់បានព្យាយាម ប្លន់យន្តហោះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

ប្រភពដដែលបន្តអោយដឹងថា បុរសដែលត្រូវជាជនជាប់ចោទរូបនោះ ជាជនជាតិ អេត្បូពី ត្រូវ បានមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន នៅឯអាកាសយានដ្ឋាន អន្តរជាតិ ប្រទេស ញ៉ូវសេឡេន។ បន្ថែមពីលើនេះ ប្រភពដដែល បន្តអោយដឹងថា មុនពេលចាប់ឃាត់ខ្លួនបន្តិច គេឃើញបុរសជា ជនជាប់ចោទរូបនេះ ព្យាយាមរត់គេចខ្លួន ដោយសំរូតចុះ ចេញតាមមាត់បង្អួច នៃទ្វារយន្តហោះ ដោយប្រើខ្សែពួរ តែដឹងអីថា ត្រូវមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន ខណៈរំពេចនោះ គាត់បាន ចុះចាញ់ជាមួយនឹងមន្រ្តីប៉ូលីស ដោយមានការស្នើសុំ សិទ្ធជ្រកកោន នៅក្នុងប្រទេសនេះ ។

គួរបញ្ជាក់ផងដែរថាជនជាប់ចោទខាងលើត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីមានការបង្ខំចិត្តអោយ ចុះចត នៅឯអាកាសយានដ្ឋាន អន្តរជាតិ Geneva ក្រោយពីគាត់បានឆ្លៀតឱកាស ប្លន់យកពី អ្នកបើកបរ អំឡុងពេលដែល អ្នកបើកបរ ចូលទៅក្នុងបន្ទប់ទឹក ។

បន្ថែមពីលើនេះ​ ប្រភពបន្តអោយដឹងថា យន្តហោះ ខាងលើ បើតាមការគ្រោងទុក នឹងធ្វើការចុះ ចត នៅឯទីក្រុង Rome នាវេលាម៉ោង ៤ និង ៤០ នាទីទាបភ្លឺ ក្រោយពីបានចាកចេញពីក្រុង Addis Ababa ប្រទេស អេត្យូពី តែដឹងអីថា វាត្រូវបានបង្ខំអោយចុះចត នៅឯអាកាសយានដ្ឋាន អន្តរជាតិ ប្រទេស ញូវសេឡេនទៅវិញ នៅវេលាម៉ោង ៦ ព្រឹក (ម៉ោងក្នុងស្រុក ប្រទេស ញូវសេ ឡេន) ក្រោយពីវា ត្រូវបានបញ្ជា ដោយបុរសជាជនជាប់ចោទ។

យោងតាមរបាយការណ៍ ក្រុមអ្នកធ្វើដំណើរ នៅលើយន្តហោះ ប្រភេទ Boeing 767 300 នេះ ត្រូវ បានរកអោយឃើញថា ពិតជាមិនបានទទួលរង ផលអាក្រក់អ្វីនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Viral video Breaking news New Zealand Geneva