CamNews

តារា 

តារាស៊ិចស៊ី វណ្ណ វល័ក្ខ បង្ហាញ​មុខ ក្នុង​​សកម្ម​ភាព​​មនុស្សធម៌ ជួយ​​កុមារ​ ក្រោយ​រង​ព្រនង់​នៃ​ការ​..

(ភ្នំពេញ)៖ កញ្ញា វណ្ណ វល័ក្ខ ដែលកន្លងមកធ្លាប់តែ ពើបប្រទះនឹងរឿងរ៉ាវអាស្រូវស្នេហា និង​ចូលចិត្តតុបតែងខ្លួនសិចស៊ី បែបនារីសម័យថ្មីៗ ពេលនេះនាងបានងាកមកផ្តើម ធ្វើការងារមនុស្សធម៌ ក្រោយពីជោគជ័យបណ្តើរៗ លើអាជីពជាអ្នកសម្តែងសិល្បៈ និងក្រសោបបានប្រជាប្រិយភាព ​សម្រា​ប់ទីផ្សាសិល្បៈ ក្នុងស្រុកច្រើននាពេលបច្ចុប្បន្ន។

រូបថតជាច្រើនសន្លឹក ដែលត្រូវបានកញ្ញា វណ្ណ វល័ក្ខ យកមកបង្ហោះ ចែករំលែកជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន គឺភាគច្រើនសុទ្ធសឹងបង្ហាញពីសកម្មភា​ព នៅពេលដែលនាង និងមិត្តភក្តិបាននាំយកសម្ភារៈខ្លះៗ ទៅចែកជូនដល់កុមារ និង ប្រជាពល​រដ្ឋតាមសហគមន៍ ដោយមានទាំងការចែកសៀភៅ ប៊ិច និងថវិកាមួយចំនួន ​។

តាមរយៈការបង្ហាញសកម្មភាពមនុស្សធម៌ បែបនេះរបស់ កញ្ញា វណ្ណ វល័ក្ខ គឺជាលើកទី១ហើ​យ បន្ទាប់ពីនាងបានចូលប្រឡូក ក្នុងវិស័យសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំ មកនេះ ។ យ៉ាងណា​មិ​ញ​ ក្រោយពីនាងបានទទួលផ្លែផ្កា ពីអាជីពមួយនេះ កញ្ញា វណ្ណ វល័ក្ច ក៏បានងាកមកធ្វើសកម្មភា​ព មនុស្សធម៌ ដោយការងារមនុស្សធម៌ ដំបូងរបស់នាង គឺការចែករំលែកក្តីស្រឡាញ់ ឲ្យកុមារ​តា​មរយៈការផ្តល់សម្ភារៈសិក្សា សៀវភៅ ប៊ិច សម្លៀកបំពាក់ និងនំចំណីខ្លះៗទៀត។ ទស្សនិកជនសង្ឃឹមថា ថ្ងៃខាងមុខ​ តារាសម្តែងស្រី កញ្ញា វណ្ណ វល័ក្ខ នឹងបន្តសកម្មភាពបែបនេះ ដើម្បី​រួមចំណែក​ជួយសង្គមឲ្យកាន់តែច្រើន។

ថ្លែងប្រាប់ Khmertalking​ ឲ្យដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៦ខែកុម្ភៈនេះ តារាស្រីរូបស្រស់​កញ្ញា វណ្ណ វល័ក្ខ បាននិយាយថា «នេះជាលើកទី១សម្រាប់ខ្ញុំដែលបានចូលរួមសកម្មភាព​មនុស្ស​ធម៌បែបនេះ ហើយពេលខ្ញុំធ្វើដំណើរ ទៅដល់ទីនោះភ្លាម មានអារម្មណ៍ថា រំភើប​ចិត្តខ្លាំ​ង​ ពេ​លដែលបានឃើញការជួបជុំ របស់ពួកគាត់។ ពិសេសគឺរន្ធត់ស្ទើរតែទប់ទឹកភ្នែក មិនជាប់​ពេលឃើញកុមារៗ មានជីវភាពក្រក្សត់ ខ្វះខាតជួបការលំបាកនោះ..»។

ស្រីស្រស់វណ្ណ វល័ក្ខ បានបន្តតៀតថា «ខ្ញុំនឹងបន្តចូលរួមធ្វើសកម្មភាពនេះ នៅពេលខាងមុខទៀត ហើយដោយសារតែកន្លងមក ​ខ្ញុំវល់ការងារសិល្បៈ និងមុខរបររកស៊ីផ្ទាល់ខ្លួន ទើបគ្មានពេលធ្វើសកម្មភាព មនុស្សធម៌ ដូចនេះហើយ បើមានឱកាសក្រោយៗទៀត ខ្ញុំនឹងឆ្លៀតឱកាស ដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់ តាមរយៈសកម្មភាពមនុស្សធម៌ ជួយដល់ពួកគាត់»។

តារាសម្ដែង វណ្ណ វល័ក្ខ ត្រូវបានមហាជនស្គាល់ទូទៅ តាមរយៈការហ៊ានបញ្ចេញភាពសិចស៊ីខ្លាំង លេចលើលេចក្រោម បង្ហាញសាច់សខ្ចី ទោះបីជាមានការរិះគន់ខ្លះ និងសរសើរខ្លះ ក្ដីប៉ុន្តែធ្វើឲ្យនាងការតែទទួលបានការចាប់អារម្មណ៍។ ជាមួយគ្នានេះ ការងារសិល្បៈ ក៏មានសកម្មភាពមមាញឹក គួរឲ្យកត់សម្គាល់ផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Van vorleak Star news local news