CamNews

តារា 

ចម្លើយរបស់ Mark prin ធ្វើឲ្យអ្នកគាំទ្រឆ្អែតបាយ

កំសាន្ត ៖ កាលពីលើកមុននេះ ពាក្យសម្តីរបស់ លោក Mark prin បានធ្វើឲ្យអ្នកគាំទ្របញ្ចេញមតិរិះគន់ដល់លោកយ៉ាងចាស់ដៃ ចំពោះរឿងរូបថតរវាងនាង Mint Chalida និងមិត្តស្រីរបស់ខ្លួន នៅក្នុងពិធីជប់លៀងលាភាពនៅលីវរបស់មិត្តជិតដិតម្នាក់គឺ នាង Margie Rasri ។ 

នៅក្នុងគណនីអុិនស្រ្តាក្រាមរបស់ខ្លួន តួប្រុសក្នុងរឿង "ស្នេហាអនឡាញ" ក៏ត្រូវ Fans សម្តែងការមិនពេញចិត្តនៅក្នុងខមមិនរបស់ពួកគេ ប៉ុន្តែតារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ បានតបនឹងអ្នកកាសែតថា រូបលោកមិនបានខ្វល់នឹងសម្តីរបស់ពួកគេឡើយ ដោយសារតែខ្លួនមិនអាចបង្ខំឲ្យអ្នកណាចូលចិត្តខ្លួនឡើយ ។ ម្យ៉ាងវិញទៀតខ្លួនលោកគឺជាមនុស្សចូលចិត្តនិយាយត្រង់ យ៉ាងហោចណាស់ ភាពស្មោះត្រង់ក៏ប្រសើរជាងពាក្យកុហកដែរ ។​


ចំពោះរឿងរបស់នាង Mint Chalida និងនាង Kimberly ដែលជាមិត្តស្រីរបស់ខ្លួន ត្រលប់ទៅជាមិត្តម្តងទៀតលោកក៏សម្តែងភាពត្រេកអរ ប៉ុន្តែលោកមិនចង់ឲ្យមានអ្នកកាសែតណាម្នាក់ សួរលោកពាក់ព័ន្ធនឹងតួស្រីក្នុងរឿង "តារាវង្វេងរោង" ទៀតទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Mark prin Kimberly Mint Chalida