CamNews

តារា 

Taylor Swift បង្ហោះរូបជាមួយប្រុសផ្សេងយ៉ាងផ្អែមល្អែម ក្រោយពេលទើបបែកពីមិត្តប្រុស

ព័ត៌មានកំសាន្ត ៖ តារាចម្រៀង Taylor Swift បានធ្វើការចែករំលែករូបថតរបស់នាងថើបគ្នាយ៉ាងផ្អែមល្អែមជាមួយនិង លោក Tom Hiddleston នៅឆ្នេរខ្សាច់នៅក្បែរផ្ទះរបស់ Taylor Swift នៅឯ Watch Hill នៅកោះ Rhode  ។ 

បើយោងតាមប្រភពជិតសិទ្និរបស់តារាចម្រៀង Taylor Swift បានឲ្យដឹងថា លោក Tom Hiddleston បានជូនផ្កាទៅឲ្យ Taylor Swift នៅពេលដែលពួកគេបានជួបគ្នា ។ 

ដោយយោងតាមប្រពន្ធអ្នកសារព័ត៌មានបានឲ្យដឹងថា នៅក្នុងរូបភាពរបស់តារាចម្រៀងវ័យ ២៦ ឆ្នាំ ជាមួយនិងតារាសម្តែងអាយុ ៣៥ ឆ្នាំ អ្នកទាំង ២ នាក់នេះបានកាន់ដៃគ្នា និងថើបគ្នាយ៉ាងយ៉ាងផ្អែមល្អែម នៅឆ្នេរខ្សាច់នៅក្បែរផ្ទះរបស់ Taylor Swift នៅឯ Watch Hill នៅកោះ Rhode  ថែមទៀតផង ។ 



ជាងនេះទៅទៀតដោយយោងតាមប្រភពជិតសិ្នទ្ធិរបស់ Taylor បានឲ្យដឹងទៀតថា Taylor មិនបានពិបាកចិត្តអំពីរឿងបែកបាក់ស្នេហាជាមួយនិងលោក Calvin Harris ជាត្រូវជាសង្សារចាស់របស់នាង​ទៀតឡើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅពេលដែលនាងទើបតែបែកគ្នាជាមួយនិង​ សង្សារចាស់នាងមានការឈឺចាប់ខ្លាំងណាស់ ប៉ុន្តែអាចធ្វើចិត្តបានដោយសារតែដោយសារតែនាងតែងតែចេញទៅលំហែកាយនៅខាងក្រៅជាមួយនិង មិត្តភ័ក្ររបស់នាង នឹងធ្វើខ្លួនឲ្យមានការមមាញឹកយ៉ាងខ្លាំងដោយសារតែ មិនចង់នឹកឃើញដល់សង្សារចាស់របស់នាង ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop