CamNews

តារា 

Lee Hyori បានបញ្ចប់ពាក្យចចាមអារាមកាលពីអតីតកាល ដែលថានាង​ និង​ Rain បានដេកជាមួយគ្នា

បើសិនជាអ្នក ចូលចិត្ត រឺ ដឹងច្បាស់ពីតារា kpop អ្នកប្រហែលជាបានលឺ ពាក្យចចាមអារាមដែលថា  Rain បានរបូតមាត់និយាយថា គេបានដេកជាមួយ Lee Hyori នៅពេល ដែលសមាជិក ក្រុម ​g.o.d​ម្នាក់បានទូរស័ព្ទ មកគាត់ក្នុងកម្មវិធីផ្សាយតាមវិទ្យុ កាលពីប៉ុន្មានឆ្នាំមុន។ពាក្យចចាមអារាមនោះ ត្រូវបានផ្សព្វផ្សាយពាសពេញ។ទោះបីជា គ្មាននរណាម្នាក់អាចបង្ហាញភស្តុតាងថា វាត្រូវបានលឺនៅក្នុងកម្មវិធីផ្សាយតាមវិទ្យុក៏ដោយ ក៏មានមនុស្សជាច្រើនបានជឿពីរឿងនេះ។







ក្នុងការផ្សាយកម្មវិធី 'Magic Eye' កាលពីថ្ងៃអង្គារ Lee Hyori បានរំលឹកឡើងវិញនូវពាក្យ ចចាមអារាមនោះ  ថា៖ កាលពីយូរណាស់ហើយ មានពាក្យចចាមអារាមមួយថា  Rain បានលើកទូរស័ព្ទនៅក្នុងកម្មវិធីផ្សាយតាមវិទ្យុមួយ ហើយគាត់បាននិយាយថា គាត់បានដេក ជាមួយនាង កាលពីយប់មុន។ Hong Jin Kyung តំណាងឲ Lee Hyori បានចេញមុខបកស្រាយ ដល់អ្នកមិនបាន ដឹងពីរឿងនេះថា៖ ការផ្សព្វផ្សាយពាក្យចចាមអារាមខុសថា Rain មិនបានដឹងថានោះ គឺជាការផ្សាយផ្ទាល់តាមវិទ្យុ នៅពេលដែលគេបានលើកទូរស័ព្ទរបស់សមាជិក ក្រុម ​g.o.d ម្នាក់។ នៅពេលដែលគាត់លើកភ្លាម គាត់បាននិយាយថា គាត់បានដេកជាមួយ Lee Hyori កាលពីម្សិលមិញ។

Lee Hyori បានបន្តទៀតថា៖ ប្រសិនជាអ្នក ជាតារាដែលធ្លាប់បានលើកទូរស័ព្ទ ក្នុងកម្មវិធីផ្សាយផ្ទាល់តាមវិទ្យុ កន្លងមក អ្នកប្រាកដ ជាដឹងហើយថា មិនដែលនៅសុខៗ មានគេទូរស័ព្ទមកនោះទេ អ្វីៗទាំងអស់សុទ្ធតែ មានការរៀបចំទុកជាមុន។ ហើយនាង ក៏មិនបានដេកជាមួយគាត់ដែរ។

Hyori ក៏បន្តទៀតថា៖ នៅពេលដែលនាងបានលឺពាក្យចចាមអារាមនោះ នាងមានន័យថា បើសិនជានាងបានដេកជាមួយ Rain វាគឺជាករណីមួយផ្សេង។ ប៉ុន្តែនាងមិនដែលបានដេកជាមួយគាត់ទេ។ នាងគិតថា ពាក្យចចាមអារាមនោះគ្រាន់តែផ្សព្វផ្សាយតែ មួយរយៈ ប៉ុននោះ ហើយក៏បញ្ចប់ទៅ ពីព្រោះវាជា រឿងមិនសមហេតុផល។ ប៉ុន្តែវាបានក្លាយទៅជាបញ្ហាធំ ។ ដោយសារតែ នៅពេលនោះនាង មិនមែនជាមនុស្សស្រី ដែលរៀបការហើយ នាងគិតថាវាមិនមែនជារឿងចាំបាច់ដែលត្រូវបកស្រាយពីរឿង នោះទេ ជាពិសេស នាងមិនបានយល់ថា ការដេកជាមួយនរណាម្នាក់ គឺជាការធ្វើខុសធំដូចការសំលាប់មនុស្សម្នាក់នោះទេ។ សូម្បីមុនពេលមានរឿងនេះ ក៏មានរឿងជាច្រើនបានកើតឡើងផងដែរ ដូច្នេះនាងមិនសូវ យកចិត្តទុកដាក់លើ បញ្ហានោះ ប៉ុន្មានទេ ពីព្រោះវាអាចនឹងមានការស្មុគស្មាញ នៅពេលដែលអ្នកបារម្ភពីរឿងតូចតាចបែបនេះ។

ថ្ងៃមួយនាងបានឡើងភ្នំ ហើយបានលឺម្តាយ និង កូនស្រី កំពុងនិយាយពីបញ្ហានោះ នៅមុខនាង។ កូនស្រីនោះ បាននិយាយថា៖ ម៉ាក់ ម្សិលមិញខ្ញុំបានលឺថា  Lee Hyori និង Rain បានដេកជាមួយគ្នា។​ Hyori  បានឈរនៅ យ៉ាងជិតពួកគេ ប៉ុន្តែ នាងបាន ពាក់មួក ម៉ាស់​ និង ស្លៀកសំលៀកបំពាក់ឡើងភ្នំ ដូច្នេះគ្មាននរណាម្នាក់មើលនាង ស្គាល់ទេ។ នាងបានលឺម្តាយឆ្លើយតបថា៖ ត្រូវហើយ! ពួកតារាទាំងអស់នោះសុទ្ធតែអញ្ចឹង។ នៅពេល​ Hyori  បានលឺដូច្នោះ នាងបានស្រែកដោយមិនដឹងខ្លួនថា៖ នាងមិនបានដេកជាមួយគាត់ទេ។

 

 

ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  allkpop


Tags: Lee Hyori rain kpop rumor