CamNews

តារា 

មិត្តប្រុសនាង Ester ស្លៀកពាក់ធម្មតាក៏សង្ហាទៅហើយ ដល់ពេលតុបតែងខ្លួនចឹងទៀត កាន់តែសង្ហាមួយកម្រិតទៀត!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីផ្ទុះរឿងធំជាមួយនិងសង្សារចាស់របស់មិត្តស្រីខ្លួនគឺ លោក sean jindachot ដែលត្រូវជាអតីតមិត្តប្រុសរបស់នាង Esther Supreeleela ក៏បណ្តាលឲ្យតារាល្បីទាំងបីដួងនៅក្នុងប្រទេសថៃ បង្ហោះសារឌឺឲ្យគ្នាទៅវិញទៅមក រហូតបង្កការភ្ញាក់ផ្អើលពេញស្រុកថៃតែម្តង ។ 

ក្រោយមករឿងមួយនេះក៏បានស្ងាត់ទៅវិញ ក្រោយលោក sean jindachot បានបដិសេធរាល់ការងារដែលត្រូវបានចូលរួមជាមួយនិងនាង Esther Supreeleela ព្រោះមិនចង់ឲ្យមានរឿងកាន់តែវែងឆ្ងាយទៅៗ ។ 

បើយើងងាកមកចាប់អារម្មណ៍ជាមួយនិង លោក ken phupoom ដែលជាមិត្តប្រុសបច្ចុប្បន្នរបស់នាង Esther ឃើញថាគាត់គឺជាតារាមួយដួងដែលសង្ហាស្រាប់ទៅហើយ ។ ប៉ុន្តែកាលពីថ្ងៃទី ១៥ ខែកុម្ភៈនេះ លោកបានចូលរួមក្នុងព្រឹត្តិការណ៏មួយដែលប្រជមុំទៅដោយតារាល្បីៗជាច្រើនដួង ហើយព្រឹត្តិការណ៏ត្រូវបានគេហៅថា​ "Barbie's GSB GEN CARD" ។ 

បើចង់ដឹងថា តារាល្បីមួយដួងនេះស្រស់សង្ហាដល់កម្រិតណា ក្នុងឈុតអាវធំ សក់ចាប់ម៉ូដយ៉ាងឡូយ មានតែទៅទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕

-ចុចអាន ៖ នាង Esther ទទួលបានបាច់ផ្កាពីមិត្តប្រុស ព្រមទាំង...






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: ken phupoom sean jindachot Esther Supreeleela