CamNews

ព័ត៌មានជាតិ 

ជម្លោះផឹកស៊ី ដកកាំភ្លើងវាយ និងបាញ់ បណ្តាលឲ្យ រងរបួសធ្ងន់ម្នាក់ នៅម្តុំសេរ៉ាតោន

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវភាគីម្ខាងទៀត វាយនឹងកាំភ្លើងខ្លី បណ្តាលឲ្យ រងរបួសធ្ងន់ រួចបាញ់មួយគ្រាប់ ជាការគំរាម ក្នុងជម្លោះផឹកស៊ី មួយកាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅ ប្លុកសេរ៉ាតោន តាមបណ្តោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុង វុត្ថា អាយុ២៤ឆ្នាំ ។ សមត្ថកិច្ច បានបន្តទៀតថា ខណៈកំពុងអង្គុយផឹកស៊ី ជាមួយមិត្ត ភក្តិរបស់ខ្លួន ស្រាប់តែ មានជម្លោះកើតឡើង ពេលនោះ ជនរងគ្រោះ ត្រូវបានដៃគូ ដែលមានកាំភ្លើង ដកវាយ ចំក្បាល និងបាញ់គំរាម បណ្តាលឲ្យហូរ ឈាមស្រោចខ្លួន ។ ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅសួរនាំ ខណៈជនបង្ក បានរត់គេចខ្លួនបាត់ ហើយស្ថិតក្រោមការតាមចាប់ខ្លួន ពីសំណាក់កម្លាំងសមត្ថកិច្ច៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia