CamNews

តារា 

មិនមែនបងប្អូន តើស្រីស្អាតរូបនេះត្រូវជាអ្វីជាមួយ Jame jirayu បានជាថតរូបជាមួយគ្នាស្និទ្ធស្នាលម៉្លេះ?

ព័ត៌មានកំសាន្ត ៖ ភាគច្រើនអ្នកមិនដឹងប្រហែលជាគិតថា តារាសម្តែងដែលតែងតែដើរតួជាភេទទី ៣ លោក Chai Chatayodom Hiranyatithi ឆាកជីវិតពិតរបស់គាត់ប្រភេទជាចឹងមែន ប៉ុន្តែការពិតលោកមានភរិយាដ៏ស្រស់ស្អាតខ្លាំងណាស់ ហើយរូបនាងក៏មានតារាសម្តែងថៃម្នាក់ដែរ នាងមានឈ្មោះថា Vicky Sunisa Jett ។ 

តារាសម្តែងស្រីកូនកាត់រូបនេះត្រូវបានគេដឹងថា គឺជាតារាមួយដួងនៅក្នុងស្ថានីយ៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ ។ នាងគ្រង់ដំណែងជាច្រើនរឿងស្ទើររាប់មិនអស់ ហើយកាលពីពេលថ្មីៗនេះមហាជនបានឃើញរូបនាងបង្ហោះរូបថតស្និទ្ធិស្នាលជាមួយគ្នា នៅលើគណនី instagram ហើយក៏មានការយល់ច្រឡំថា អ្នកទាំង ២ គឺជាសាច់ញ្ញិតនឹងគ្នា ប៉ុន្តែការពិតទៅគឺមិនមែនទេ គឺគ្រាន់តែជាតារាដែលជ្រកក្រោម ស្ថានីយ៍ប៉ុស្តិ៍លេខ ៣ ជាមួយគ្នាទេ ហើយក៏ស្និទ្ធស្នាលគ្នាជាលក្ខណៈមិត្តការងារដែរ ។ 

គួរបញ្ជាក់ឡើងវិញថា តារាថៃនាង Vicky Sunisa Jett បានរៀបការជាមួយនិងលោក Chai Chatayodom Hiranyatithi ដែលមហាជនគិតថា រូបគាត់គឺជាភេទទី ៣ ដោយសារស្ទើរគ្រប់រឿងដែលគាត់សម្តែងសុទ្ធតែតម្រូវឲ្យទៅជាភេទទី ៣ ចំណែនឯ jame jirayu គ្រាន់តែជាមិត្តរួមការងារធម្មតា ហើយក៏មិនមែនជាបងប្អូននឹងគ្នាអីដែរ ៕

-ចុចអាន ៖ តិចច្រឡំខ្ទើយមែនទែន! ទាល់តែបានឃើញប្រពន្ធគាត់បានភ្លឺភ្នែក!









ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Vicky Sunisa Jett Chai Chatayodom Hiranyatithi jame jirayu