CamNews

តារា 

លេងសើចទេដឹង មិនទាន់គ្រប់ខែផង ភរិយាតារាសម្តែងភេទទី ៣ បែរជាសម្រាលកូនមុនពេល?

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃអ្នកគាំទ្រប្រហែលជាបានស្គាល់ច្បាស់រួចមកហើយចំពោះ ភរិយារបស់តារាសម្តែងជាភេទទី ៣ គឺ លោក Chai Chatayodom Hiranyatithi ថា នាងកំពុងតែមានផ្ទៃពោះទើបតែបាន ៩ ខែនោះទេ ពោលគឺនៅខ្វះ ១០ ថ្ងៃទៀតទើបដល់ថ្ងៃសម្រាលកូននៅក្នុងផ្ទៃ ប៉ុន្តែកាលពី ៣ ថ្ងៃមុននេះ នាង Vicky Sunisa Jett បែរជាបង្ហោះរូបជាមួយនិងស្វាមីរបស់នាងជាមួយនិងទារកតូចម្នាក់នៅក្នុងដៃ រហូតកើតឲ្យមានការយល់ច្រឡំថា នាងសម្រាលកូនមុនពេលកំណត់ ។ 

ដោយយោងតាមការបកស្រាយរបស់តារាសម្តែងស្រីនាង Vicky Sunisa Jett បានឲ្យដឹងថា ចំពោះរូបនាងផ្ទាល់ នៅសល់ ១០ ថ្ងៃទៀតទើបដល់ពេលកំណត់ដែលត្រូវសម្រាលកូន ហើយទារកតូចដែលនៅក្នុងដៃរបស់នាងនោះគឺ ជាកូនមិត្តភក្តិរបស់នាងទេ ដែលគេទើបតែសម្រាល កាលពីពេលថ្មីៗនេះ ៕







ដោយ ៖ គន្ធា


ប្រភព ៖ sanook


Tags: Vicky Sunisa Jett Chai Chatayodom Hiranyatithi jame jirayu