CamNews

តារា 

នាង Aom Sushar ទម្លាយរឿងទិញផ្ទះថ្មីជូនអ្នកមានគុណ និងទំនាក់ទំនងស្នេហាជាបុរសសេដ្ឋី

ថៃ ៖ ថ្វីត្បិតតែមិនបានបញ្ជាក់អំពីតម្លៃប៉ុន្មាន ប៉ុន្តែផ្ទះថ្មីដែលនាង Aom Sushar បានទិញជូនអ្នកមានគុណ ពិតជាធំ និងស្រស់ស្អាត គួរឲ្យចង់រស់នៅមែនទែន ។ 

ងាកមកចាប់អារម្មណ៍ជាមួយនិងទំនាក់ទំនងរបស់តារាថៃរូបនេះជាមួយនិង បុរសសេដ្ឋីម្នាក់គឺលោក Amp Pithan ហាក់បីដូចជាកាន់តែផ្អែមល្អែម ក្រោយពីអ្នកទាំងពីរបានចាប់ដៃគ្នាសាងស្នេហាអស់រយៈពេលមួយឆ្នាំទៅហើយ ។

តារាស្រីវ័យ ៣០ ឆ្នាំរូបនេះនិយាយថា ខ្លួននិងមិត្តប្រុសស្រលាញ់គ្នាបាន ១ ឆ្នាំហើយ ។ ទំនាក់ទំនងស្នេហាក៏ចាប់ផ្តើមបើកចំហរតាមរយៈការបង្ហោះជាគូជារឿយនៅលើគណនីអុិនស្រ្តាក្រាម ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Aom Sushar Aum Patchrapa Amp Pithan